Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញប្រាប់ឲ្យពាក់ម៉ាស ២ ជាន់ ទើបអាចការពារឆ្លង អូមីក្រុង

បានផុស

នៅ

អ្នកជំនាញខាងមេរោគហុងកុង ២ រូបបាននិយាយថា មនុស្សដែលមានហានិភ័យខ្ពស់គួរតែពិចារណាពាក់ម៉ាស ២ ជាន់ដើម្បីការពារពីការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក David Hui សាស្ត្រាចារ្យនៅសកលវិទ្យាល័យចិនហុងកុង និងជាសមាជិកនៃគណៈកម្មាធិការវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ការពាក់ម៉ាសក្រណាត់ពីលើម៉ាសពេទ្យអាចរឹតបន្តឹង និងគ្របម៉ាសពេទ្យដែលជារឿយៗរលុងខ្លាំង” ។

ចំណែកលោក Yuen Kwok-Yung អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តដ៏ល្បីល្បាញបានប្រាប់វិទ្យុក្នុងស្រុកថា អ្នកដែលមានជំងឺរ៉ាំរ៉ៃ ឬមិនអាចទទួលវ៉ាក់សាំងកូវីដ រួមជាមួយនឹងបុគ្គលិកដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកអាកាសយានដ្ឋានក៏អាចពិចារណាពាក់ម៉ាស ២ ជាន់ផងដែរ ដើម្បីបង្កើនសមត្ថភាពការពារការជ្រាបរបស់វីរុស ។

ការណែនាំនេះកើតឡើង នៅពេលដែល អូមីក្រុង ត្រូវបានគេសង្ស័យថាបានរីករាលដាលនៅក្នុងព្រឹត្តិការណ៍ដែលមនុស្សបានពាក់ម៉ាសរួចហើយ ។ ទីក្រុងហុងកុង ដែលរួមជាមួយនឹងចិនដីគោក គឺជាកន្លែងចុងក្រោយដែលនៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យកូវីដដ៏តឹងរឹងនោះ គឺស្ថិតនៅក្នុងការបិទខ្ទប់ផ្នែកមួយចំនួនដូចជា កន្លែងហាត់ប្រាណ រោងភាពយន្ត សាលាបឋមសិក្សា និងសាលាមត្តេយ្យរយៈពេល ២ សប្តាហ៍ បន្ទាប់ពីរកឃើញករណីឆ្លង អូមីក្រុង ក្នុងសហគមន៍រាប់សិបករណី ។ .

ទន្ទឹមនោះ ការអំពាវនាវឲ្យពាក់ម៉ាសបន្ថែមប្រឆាំងនឹង អូមីក្រុង មិនមែនជារឿងតែមួយគត់សម្រាប់ហុងកុងទេ ខណៈនៅសហរដ្ឋអាមេរិក និយតករសុខភាពកំពុងណែនាំអនុសាសន៍ថ្មីឲ្យពាក់ម៉ាស N95 ដែលមានគុណភាពខ្ពស់ជាងមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ UNICEF៖ ការបិទសាលារៀន ត្រូវតែជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធជាមួយ អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម