ព័ត៌មានអន្ដរជាតិ
លោក Fauci ៖ ប្រជាជន អាមេរិក គ្រប់រូបគេចមិនផុតឆ្លង អូមីក្រុង
អ្នកជំនាញខាងជំងឺឆ្លង និងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានលោក Anthony Fauci បាននិយាយថា មនុស្សគ្រប់គ្នានៅអាមេរិកនឹងគេចមិនផុតពីការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ឡើយ ។

លោក Fauci បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ក្នុងអំឡុងពេល “ជជែកកម្សាន្ត” ថា ដោយសារអូមីក្រុងមានសមត្ថភាពចម្លងដែលមិនធ្លាប់មានពីមុនមក ទីបំផុតនឹងរកឃើញលើមនុស្សគ្រប់គ្នា ។
លោកបាននិយាយថា “អ្នកដែលបានចាក់វ៉ាក់សាំង និងចាក់ដូសជំរុញភាគច្រើននៅតែឆ្លងមេរោគ ប៉ុន្តែទំនងជានឹងមិនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់ឡើយ” ។

គួរបញ្ជាក់ថា វីរុសបំប្លែងខ្លួនអូមីក្រុងត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបានបង្កឲ្យមានការកើនឡើងនៃករណីឆ្លងជុំវិញពិភពលោក ដែលជំរុញឲ្យប្រទេស រដ្ឋ និងទីក្រុងមួយចំនួនដាក់ការរឹតបន្តឹងឡើងវិញ ។
ទន្ទឹមនោះ អូមីក្រុង គឺជាវីរុសបំប្លែងខ្លួនដែលមានការបម្រែបម្រួល និងឆ្លងរហ័សបំផុតរហូតមកដល់ពេលនេះ ប៉ុន្តែវាហាក់ដូចជាបណ្តាលឲ្យមានការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់តិចជាងវីរុសបំប្លែងខ្លួនមុនៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អ្នកជំនាញប្រាប់ឲ្យពាក់ម៉ាស ២ ជាន់ ទើបអាចការពារឆ្លង អូមីក្រុង

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច