Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះ​អង្គ​ម្ចាស់​ Andrew​ អស់​តួនាទី​យោធា​ និង​​រាជវង្ស​ ព្រោះរឿង​អាស្រូវ​ផ្លូវភេទ

បានផុស

នៅ

ព្រះ​មហា​ក្សត្រិយ៍​បាន​ព្យាយាម​ធ្វើ​ឲ្យ​ព្រះ​រាជ​វង្ស​ឃ្លាត​ឆ្ងាយ​ពី​​ព្រះ​អង្គ​ម្ចាស់ Duke of York ដែល​ត្រូវ​បាន​ដក​​តួនាទី​ផ្នែក​​​យោធា និង​ការ​ឧបត្ថម្ភ​ពីព្រះ​​រាជ​វាំង ​ដោយ​សារ​ព្រះ​អង្គ​​ជាប់​ពាក់​ព័ន្ធ​នឹង​អាស្រូវ​ផ្លូវ​ភេទ​កំពុង​បន្ត។

នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ព្រះ​អង្គ​ម្ចាស់ Andrew ដែល​បាន​ប្រសូត្រ​មក​​ទទួល​បាន​មុខ​ងា​ជា​​ព្រះអង្គ​ម្ចាស់ ដែល​ព្រះ​រាជ​វាំង Buckingham ក៏​បាន​និយាយ​ថា ព្រះ​អង្គ​លែង​ប្រើ​មុខ​ងា​ព្រះ​អង្គ​ម្ចាស់​ជា​ផ្លូវ​ការណា​មួយ​ទៀត​ហើយ។

ព្រះ​អង្គ​ម្ចាស់ Andrew
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់​ការ​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​ម្ចាស់ Andrew ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ពី​ជីវិត​រាជវង្ស ដោយ​សារព្រះ​អង្គ​ត្រៀម​ខ្លួន​ប្រយុទ្ធ​នឹង​ពាក្យ​បណ្តឹង​​រដ្ឋប្បវេណី​​ដែល​ប្តឹង​ដោយ​ស្ត្រី​ឈ្មោះ Virginia Giuffre បន្ទាប់​ពីចៅក្រម​អាមេរិក​បានបដិសេធ​ការ​ប៉ុន​ប៉ង​របស់​ព្រះ​​អង្គ​ដើម្បី​ឲ្យ​រឿង​ក្តី​ប្រឆាំង​ព្រះ​អង្គ​ត្រូវ​បាន​ទម្លាក់​ចោល។

លោក Norman Baker អ្នក​អត្ថាធិប្បាយ​អំពី​បញ្ហា​រាជ​វង្ស និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​​អង់គ្លេស​បាន​និយាយ​ថា ព្រះ​អង្គ​ម្ចាស់​ពិត​ជា​ត្រូវ​បាន​គេ​ចាប់​នៅក្រោម​រថយន្ត​ក្រុង​រាជវាំង ប៉ុន្តែ​រាជវង្ស​មិន​អាច​គេច​ផុត​ពី​ការ​ខូច​ខាត​នោះ​ទេ។

ព្រះ​រាជវាំង Buckingham បាន​និយាយក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖«ដោយ​មាន​ការ​​អនុម័ត និង​ឯកភាព​របស់ព្រះ​មហាក្សត្រិយ៍​ តួនាទី​ទាហាន និងការឧបត្ថម្ភ​​របស់​ព្រះ​អង្គ​ម្ចាស់​ Duke of York ត្រូវ​បាន​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រិយ៍។ ព្រះ​អង្គ​ម្ចាស់ Duke of York នឹង​បន្ត​កាតព្វកិច្ច​សាធារណៈ​ណា​មួយ និង​​ការពារ​រឿង​ក្តី​ក្នុង​នាម​ជា​ពលរដ្ឋ​ឯកជន​ម្នាក់។

សេចក្តី​ថ្លែង​ការណ៍​របស់​ព្រះ​រាជវាំង​មិន​បាន​និយាយ​ថា តួនាទី​ព្រះ​អង្គ​ម្ចាស់​ត្រូវ​បាន​ដក​ហូតទេ​​ ប៉ុន្តែ​បញ្ជាក់​​ថា លែង​ប្រើ​តួនាទីជា«​ព្រះ​អង្គ​ម្ចាស់»​ផ្លូវ​ការ​ណា​មួយ​ទៀត​ហើយ។

ការសម្រេចចិត្ត​​ដក​យក​​​តួនាទី​យោធា និង​ការ​ឧបត្ថម្ភ​ពី​ព្រះ​រាជវាំង​របស់​ព្រះ​អង្គ​ម្ចាស់​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ​​ក្នុង​ចំណោម​សមាជិក​ព្រះ​រាជ​វង្ស​ជាន់​ខ្ពស់ ក្នុង​នោះ​​មាន​ដូច​ជា​ព្រះ​អង្គ​ម្ចាស់វែល Charles និង​ព្រះ​អង្គ​ម្ចាស់ William ជា​ដើម។

ព្រះ​អង្គ​ម្ចាស់ Andrew

តួនាទី​របស់​ព្រះ​អង្គ​ម្ចាស់​ត្រូវ​ថ្វាយ​ព្រះ​មហា​ក្សត្រិយ៍​វិញ​ដែល​មាន​ប្រសិទ្ធភាព​ជា​បន្ទាន់​សម្រាប់​​ការ​រឹត​ត្បិត​ទៅ​សមាជិកព្រះ​​រាជ​វង្ស​ផ្សេង​ទៀត។ ប្រភព​បាន​សង្កត់​ធ្ងន់​ថា តួនាទី​ទាំង​នោះ​នឹង​មិន​ប្រគល់​ឲ្យ​ព្រះ​អង្គ​ម្ចាស់ Andrew​ វិញ​ទេ។

រឿង​រ៉ាវ​រំជើប​រំជួល​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ទាហាន​ជើង​ចាស់​ជាង​១៥០​នាក់​បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រិយ៍​ឲ្យ​ដក​តួនាទី​ទាហាន​ពី​ព្រះ​អង្គ​ម្ចាស់ Andrew ដោយ​សារ​ពួក​គាត់​និយាយ​ថា មាន​​ការខូច​ចិត្ត និង​កំហឹង​។

ស្ត្រី​ឈ្មោះ Giuffre ឥឡូវ​អាយុ​៣៨​ឆ្នាំ​បាន​និយាយ​ថា នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​រួម​ភេទ​ជា​មួយ​ព្រះ​អង្គ​ម្ចាស់​តាំង​ពី​អាយុ​១៧​ឆ្នាំ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម