Connect with us

ព័ត៌មានអន្ដរជាតិ

ចៅក្រម​រដ្ឋ Illinois ត្រូវរិះគន់ ដែលប្រែក្រឡាស់ ការ​ផ្ដន្ទាទោសករណី​ចាប់​រំលោភក្មេងស្រីម្នាក់

បានផុស

នៅ

ចៅក្រមរដ្ឋ Illinois កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងក្តៅគគុក សម្រាប់ការប្រែក្រឡាស់ការផ្តន្ទាទោសលើករណីរំលោភផ្លូវភេទរបស់បុរសអាយុ១៨ឆ្នាំម្នាក់ នៅឯការកាត់ទោសក្មេងជំទង់កាលពីសប្តាហ៍មុន ដោយនិយាយថា រយៈពេល១៤៨ថ្ងៃដែលគាត់ចំណាយនៅក្នុងពន្ធនាគារចាប់តាំងពីការចាប់ខ្លួន គឺគ្រប់គ្រាន់ហើយ។

ចៅក្រមតំបន់ Adams លោក Robert Adrian បានធ្វើការប្រែក្រឡាស់ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃចន្ទសប្តាហ៍មុន បន្ទាប់ពីបានរកឃើញថា លោក Drew Clinton មានពិរុទ្ធពីបទរំលោភផ្លូវភេទមួយករណីនៅឯការកាត់ក្តីកាលពីខែតុលា។

ចៅក្រមតំបន់ Adams លោក Robert Adrian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ឯកសារ​តុលាការ​ដែល​ទទួល​បាន​ដោយ​កាសែត Herald-Whig បានឲ្យដឹងថា “លោក Clinton បានជាប់ពន្ធនាគាររយៈពេលជិត ៥ខែ។ ​ក្នុង​ករណី​នេះ តាមពិតគឺ​ជា​ការ​ផ្ដន្ទាទោស​ច្រើន តែនោះត្រឹមជា​ការ​កាត់​ទោសប៉ុណ្ណោះ”។

លោក Clinton ត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើក្មេងស្រីអាយុ ១៦ ឆ្នាំនៅឯពិធីជប់លៀងបញ្ចប់ការសិក្សាកាលពីខែឧសភាឆ្នាំមុន។

គាត់​បាន​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស​យ៉ាង​តិច​បួន​ឆ្នាំ។ ការសម្រេចចិត្តរបស់ Adrian បានកើតឡើងបន្ទាប់ពីមេធាវីរបស់លោក Clinton ដាក់សំណើក្រោយការកាត់ក្តីចំនួនពីរ ហើយចៅក្រមបានកាត់ក្តីថា រដ្ឋអាជ្ញាមិនមានអ្វីសំអាងលើករណីរបស់ពួកគេនោះទេ។

Drew Clinton

បន្ទាប់ពីការសម្រេចរបស់ Adrian ជនរងគ្រោះមានការខកចិត្ត ហើយបានផ្សព្វផ្សាយរឿងរ៉ាវរបស់នាងជាសាធារណៈ ដោយរៀបរាប់ពីការរំលោភបំពានផ្លូវភេទដល់អ្នកសារព័ត៌មាន និងរៀបរាប់លម្អិតអំពីអារម្មណ៍របស់នាង នៅពេលដឹងថា Adrian ត្រូវបានដោះលែង។

Cameron Vaughan និយាយថា ភ្លាមៗនោះ នាងបានចាកចេញពីបន្ទប់សវនាការហើយយំនៅក្នុងបន្ទប់ទឹកបន្ទាប់ពីដឹងថា ការផ្តន្ទាទោសរបស់ Clinton ត្រូវបានលុបចោល។

ស្របពេលជាមួយគ្នានោះ បណ្តាញប្រឆាំងនឹងការរំលោភបំពានក្នុងគ្រួសារតំបន់ Quincy កាលពីថ្ងៃអង្គារ បានរិះគន់ការសម្រេចចិត្តរបស់ចៅក្រម។

ក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ WGEM ថា “សាលក្រម និងការអត្ថាធិប្បាយរបស់ Adrian គឺជាការផ្ញើសារដ៏ត្រជាក់មួយទៅកាន់ជនរងគ្រោះនៃការរំលោភសេពសន្ថវៈផ្សេងទៀតថា អាកប្បកិរិយារបស់ពួកគេនឹងត្រូវវិនិច្ឆ័យមុន ជនល្មើស”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NY Post

ចុចអាន៖ ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បញ្ឈប់​តាម​ចាប់ខ្លួន​លោក​បណ្ឌិត សេង សារី ជា​ផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម