ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រឆាំងជាថ្មីរាល់ការទាមទារខុសច្បាប់នៅសមុទ្រខាងកើត
វៀតណាមបានអះអាងជាថ្មីកាលពីថ្ងៃសៅរ៍ប្រឆាំងចំពោះការទាមទារទាំងអស់ដែលមិនសមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។

ការបញ្ជាក់ជាថ្មីនេះត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang នៅពេលដែលត្រូវបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយលើការបោះពុម្ពផ្សាយឯកសារដែលសហរដ្ឋអាមេរិកបដិសេធការទាមទារ “ខ្សែបន្ទាត់ប្រាំបួន” របស់ចិននៅសមុទ្រខាងកើត ខណៈសមុទ្រមួយនេះត្រូវបានគេស្គាល់ជាអន្តរជាតិថាជា សមុទ្រចិនខាងត្បូង ។
លោកស្រីបានថ្លែងថា វៀតណាមទទួលស្គាល់ការបោះពុម្ពរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលមានចំណងជើងថា ”ដែនកំណត់ក្នុងសមុទ្រលេខ ១៥០” ។ លោកស្រី Hang បានសង្កត់ធ្ងន់ថា ស្តីពីជម្លោះសមុទ្រខាងកើត វៀតណាមបានអះអាងម្តងហើយម្តងទៀតនូវទស្សនៈស្រប និងច្បាស់លាស់របស់ខ្លួនថា តែងតែប្រឆាំង និងមិនទទួលយកការទាមទារណាមួយដែលមិនស្របនឹងច្បាប់អន្តរជាតិ រួមទាំង UNCLOS ផងដែរនោះ ។

លោកស្រីបាននិយាយថា “វៀតណាមជាថ្មីម្តងទៀតស្នើឲ្យភាគីពាក់ព័ន្ធគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមនៅសមុទ្រខាងកើត គោរពដំណើរការច្បាប់ និងការទូត អនុវត្តការរួមវិភាគទានសកម្ម និងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃដែនសមុទ្រ និងអាកាសចរណ៍ បូរណភាពនៃ UNCLOS និងបទបញ្ជាផ្អែកលើច្បាប់ ។
កាលពីថ្ងៃពុធ ការិយាល័យមហាសមុទ្រ និងកិច្ចការបរិស្ថានអន្តរជាតិ និងវិទ្យាសាស្ត្រនៃក្រសួងការបរទេសបានចេញផ្សាយឯកសារស្រាវជ្រាវដែលបាននិយាយថា ប្រទេសចិនបានទាមទារអធិបតេយ្យភាពដោយខុសច្បាប់ ឬទម្រង់មួយចំនួននៃ “យុត្តាធិការផ្តាច់មុខ” លើភាគច្រើននៃសមុទ្រខាងកើត ។

ឯកសារនេះបាននិយាយថា “ការទាមទារទាំងនេះធ្វើឲ្យខូចយ៉ាងធ្ងន់ធ្ងរដល់នីតិរដ្ឋនៅក្នុងមហាសមុទ្រ និងបទប្បញ្ញត្តិដែលត្រូវបានទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិដែលឆ្លុះបញ្ចាំងនៅក្នុង UNCLOS” ។
ឯកសារដែលមាន ៤៧ ទំព័រគឺជាការធ្វើបច្ចុប្បន្នភាពនៃការសិក្សាឆ្នាំ ២០១៤ ដែលបានបដិសេធនូវអ្វីដែលហៅថា “ខ្សែបន្ទាត់ប្រាំបួន” របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ។ វានិយាយថា “ក្រសួងការបរទេសសហរដ្ឋអាមេរិកបន្តជំរុញឲ្យប្រទេសចិនបញ្ឈប់សកម្មភាពខុសច្បាប់ និងការបង្ខិតបង្ខំនៅសមុទ្រខាងកើត” ។

គួរបញ្ជាក់ថា “ខ្សែបន្ទាត់ប្រាំបួន” ដែលចិនទាញជាឯកតោភាគីដើម្បីទាមទារអធិបតេយ្យភាពមិនសមហេតុផលលើតំបន់ស្ទើរតែទាំងមូលនៃសមុទ្រខាងកើត ត្រូវបានប្រទេសជាច្រើនបដិសេធម្តងហើយម្តងទៀតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ចិន បើកច្រកព្រំដែនមួយទៀតជាមួយ វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ មុនចូលឆ្នាំថ្មី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍