ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុពីក្រោយការស្រកទម្ងន់មិនធ្លាប់មានរបស់ គីម ជុងអ៊ុន
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Metro បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនអាចញ៉ាំអាហារដែលគាត់ចូលចិត្តបានទេ ដោយសារការបិទព្រំដែនដែលបានអនុវត្ត ចំពេលមានរោគរាតត្បាតកូវីដ ១៩ ។

កាលពីខែធ្នូលោក គីម ជុងអ៊ុន ត្រូវបានគេថតរូបនៅក្នុងកិច្ចប្រជុំនៃគណបក្សពលករកូរ៉េ (WPK) ជាកន្លែងដែលអ្នកចូលរួមបានពិភាក្សាអំពីការអនុវត្តគោលនយោបាយរបស់គណបក្សនៅឆ្នាំ ២០២១ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍សម្រាប់ឆ្នាំក្រោយ ចំពេលមានវិបត្តិសេដ្ឋកិច្ចដែលកំពុងបន្ត ហើយយោងតាមការថតរូបដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបង្ហាញថា មេដឹកនាំរូបនេះបានស្រកទម្ងន់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប៉ាន់ស្មានជាយូរមកហើយអំពីរបបអាហាររបស់លោក គីម ជុងអ៊ុន ដោយនិយាយថា គាត់ចូលចិត្តអាហារដែលមានកាឡូរីខ្ពស់ និងអាហារប្រណិតៗ ស្រា Vodka ស្រា Hennessy និងស្រាសំប៉ាញ ។ របាយការណ៍មួយចំនួនក៏បាននិយាយដែរថា លោក គីម ជុងអ៊ុន បានញៀននឹងឈីសស្វីស តាំងពីពេលគាត់សិក្សានៅប្រទេសស្វីស ។ អ្នកខ្លះទៀតបានអះអាងថា មេដឹកនាំកូរ៉េខាងជើងបានឡើងទម្ងន់ដើម្បីធ្វើឲ្យដូចឪពុក និងជីតារបស់គាត់ ។

លោកវេជ្ជបណ្ឌិត Sojin Lim អ្នកជំនាញកូរ៉េខាងជើងបានប្រាប់ Metro ថា “យើងដឹងថាគាត់មានប្រភពល្អ គាត់ចូលចិត្តឈីស គាត់ជាអ្នកផឹកស្រាច្រើន គាត់អាចទទួលទានអាហារឥតបានការទាំងអស់ ។ ប៉ុន្តែដោយសារការបិទព្រំដែននេះ ផ្លូវដែលគាត់នាំអាហារទាំងអស់នេះចូលទៅក្នុងប្រទេសកូរ៉េខាងជើងត្រូវកាត់ផ្ដាច់” ។
ទន្ទឹមនឹងនេះដែរ របាយការណ៍មួយចំនួនបានប៉ាន់ស្មានថា លោក គីម ជុងអ៊ុន គ្រាន់តែព្យាយាមប្រកាន់ខ្ជាប់នូវអាហាររូបត្ថម្ភត្រឹមត្រូវ ព្រោះការធាត់របស់គាត់អាចជាហេតុផលដែលគាត់បានធ្វើការវះកាត់បេះដូងកាលពីខែមេសាឆ្នាំមុន ។

ចំណែកអ្នកសង្កេតការណ៍បានគណនាថា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ លោក គីម ជុងអ៊ុន ឡើងទម្ងន់ ៦ ទៅ ៧ គីឡូក្រាមជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២០ មានទម្ងន់ ១៤០ គីឡូក្រាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកជំនាញព្រមាន! គីម ជុងអ៊ុន អាចបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?