Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចាប់ពួក Hacker តាមសំណើរបស់ អាមេរិក

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីនិយាយថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុម Hacker តាមសំណើរបស់សហរដ្ឋអាមេរិក ។ ក្រុម​នេះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​ធំៗតាម​អ៊ីនធឺណិត​​លើ​ក្រុមហ៊ុន​អាមេរិក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាសន្តិសុខសហព័ន្ធ ឬ FSB បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានឃុំខ្លួនសមាជិក ១៤ នាក់នៃក្រុមឧក្រិដ្ឋកម្ម REvil ដែលមានមូលដ្ឋាននៅរុស្ស៊ី ។ FSB និយាយ​ថា ខ្លួន​ក៏​រឹបអូស​កុំព្យូទ័រ យានជំនិះ និង​វត្ថុ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​បាន​ប្រើ​ក្នុង​ឧក្រិដ្ឋកម្មទាំងនោះ ។

REvil ត្រូវបានគេសង្ស័យថាបានវាយប្រហារក្រុមហ៊ុន និងអង្គការនានានៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក ដោយប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលគេស្គាល់ថាជា “Ransomware” ដើម្បីទាមទារការបង់ប្រាក់លោះ ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា បុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានចាប់ខ្លួនគឺពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិតលើប្រតិបត្តិករបំពង់បង្ហូរប្រេងឈានមុខគេរបស់សហរដ្ឋអាមេរិកកាលពីខែឧសភាឆ្នាំមុន ហើយក្រុមហ៊ុន Colonial Pipeline បានបង់ថ្លៃលោះតាមការស្នើសុំរបស់ក្រុម Hacker ។

មន្ត្រី​រូប​នេះ​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​អាមេរិក​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​រុស្ស៊ី ថ្វីបើភាពតានតឹងកំពុងបន្តលើស្ថានភាពនៅអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបន្តកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការវាយប្រហារតាមអ៊ីនធឺណិត និងបញ្ហាផ្សេងទៀត ចាប់តាំងពីកិច្ចប្រជុំកំពូលទ្វេភាគីកាលពីខែមិថុនា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម