ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ
ភ្នំភ្លើងក្រោមទឹកដែលផ្ទុះនៅប្រទេសតុងហ្គាកាលពីថ្ងៃអាទិត្យទី១៦ខែមករា គឺជា “ការផ្ទុះដ៏ធំ” ដែលកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ ហើយមានទំហំធំណាស់ ដែលគេអាចមើលឃើញពីលំហបាន។

ការផ្ទុះនេះបានបង្កឲ្យមានការរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ និងបានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ វាយប្រហារឆ្នេរសមុទ្រនៃប្រជុំកោះប៉ាស៊ីហ្វិកមួយនេះ ធ្វើឲ្យកោះត្រូវគ្របដណ្តប់ដោយផេះនិងកាត់ផ្តាច់ជំនួយ។

រូបភាពពីផ្កាយរណបបានបង្ហាញពីការផ្ទុះដ៏ធំ ហើយបើទោះបីជាមានការព្រមានយ៉ាងខ្លាំងក៏ដោយ ក៏មនុស្សបានសម្រុកទៅឆ្នេរសមុទ្រដើម្បីមើលរលកយក្សស៊ូណាមិដែលមានកម្ពស់ខ្ពស់។

ប្រទេសតុងហ្គា នៅតែមិនអាចទាក់ទងបានកាលពីថ្ងៃអាទិត្យ ដោយទំនាក់ទំនងតាមទូរសព្ទ និងអ៊ីនធើណិតត្រូវបានកាត់ផ្តាច់។ សាច់ញាតិនៅប្រទេសនូវែលសេឡង់ បាននាំគ្នាអធិស្ឋានសម្រាប់ក្រុមគ្រួសាររបស់ពួកគេនៅលើកោះប៉ាស៊ីហ្វិកមួយនេះ ខណៈរបាយការណ៍ស្តីពីជនរងគ្រោះមិនទាន់ចេញនៅឡើយ។

ពពកផេះដ៏ធំ ដែលគ្របដណ្តប់លើប្រទេសកោះដ៏តូចមួយនេះ កំពុងរារាំងមិនឲ្យជើងហោះហើរឃ្លាំមើលចេញពីប្រទេសនូវែលសេឡង់ ទៅវាយតម្លៃអំពីទំហំនៃការខូចខាត។

ការព្រួយបារម្ភភ្លាមៗនៅតុងហ្គាគឺសម្រាប់សុវត្ថិភាពខ្យល់ និងទឹក ដោយសារតែផេះ និងផ្សែង។ រដ្ឋាភិបាលបានស្នើឲ្យសាធារណជនពាក់ម៉ាស និងប្រើប្រាស់ទឹកដបនាពេលបច្ចុប្បន្ននេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ