ព័ត៌មានអន្ដរជាតិ
បើកព្រំដែនភ្លាម កូរ៉េខាងជើង បញ្ជូនរថភ្លើងទៅដឹកទំនិញនៅ ចិន
ប្រភពរដ្ឋាភិបាលចិនបាននិយាយថា រថភ្លើងដឹកទំនិញពីកូរ៉េខាងជើងបានមកដល់ប្រទេសចិនហើយ បន្ទាប់ពីបិទព្រំដែនជិត ២ ឆ្នាំដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកូរ៉េខាងជើង ។

ប្រភពបាននិយាយថា រថភ្លើងបានចាកចេញពីទីក្រុង Sinuiju ហើយបានមកដល់ទីក្រុង Dandong ព្រំដែនចិននៅព្រឹកថ្ងៃអាទិត្យ ។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលនិយាយថា រថភ្លើងទំនងជាផ្ទុកទៅដោយគ្រឿងបរិក្ខារពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ហើយត្រឡប់ទៅកូរ៉េខាងជើងវិញនៅថ្ងៃចន្ទនេះ ។

ប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅឆ្នាំ ២០២០ ដោយលើកឡើងពីភាពចាំបាច់ដើម្បីការពារកូវីដឆ្លងចូលប្រទេស ។
ទន្ទឹមនោះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាគោលនយោបាយរបស់លោកកាលពីខែមុនថា ការទប់ស្កាត់ការឆ្លងគឺជាគម្រោងជាតិអាទិភាព ។

ស្របពេលជាមួយគ្នានេះ ចិនក៏មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការរីករាលដាលនៃមេរោគ មុនការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងផងដែរ ។
គួរបញ្ជាក់ថា កូរ៉េខាងជើងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយប្រទេសចិន ហើយវាកំពុងត្រូវបានគេមើលថាតើការមកដល់នៃរថភ្លើងដឹកទំនិញនេះនឹងនាំទៅដល់ការបន្តពាណិជ្ជកម្មពេញលេញទៀតឬយ៉ាងណានោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងមូលហេតុពីក្រោយការស្រកទម្ងន់មិនធ្លាប់មានរបស់ គីម ជុងអ៊ុន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?