ព័ត៌មានអន្ដរជាតិ
ចិន ជួបអត្រាកំណើតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៧០ ឆ្នាំ
ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបានបង្ហាញនៅថ្ងៃចន្ទ ទី១៧ ខែមករានេះថា អត្រាកំណើតរបស់ចិនដីគោកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៧.៥២ ក្នុងមនុស្ស ១,០០០ នាក់ក្នុងឆ្នាំ ២០២១ ដោយនាំឲ្យទីក្រុងប៉េកាំងកាលពីឆ្នាំមុនចាប់ផ្តើមអនុញ្ញាតឲ្យគូស្វាមីភរិយាមានកូនរហូតដល់ ៣ នាក់ ។

ទន្ទឹមនោះ អត្រាកំណើតនេះគឺទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលការិយាល័យស្ថិតិបានចាប់ផ្តើមប្រមូលទិន្នន័យ ។ យោងតាមទិន្នន័យបានឲ្យដឹងថា អត្រាកំណើនធម្មជាតិនៃចំនួនប្រជាជនចិន ដែលមិនរាប់បញ្ចូលការធ្វើចំណាកស្រុក គឺមានត្រឹមតែ ០.០៣៤ ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២១ ដែលជាកម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ១៩៦០ មក ។
លោក Zhiwei Zhang ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយថា “បញ្ហាប្រឈមប្រជាសាស្រ្តត្រូវបានគេដឹងយ៉ាងច្បាស់ ប៉ុន្តែល្បឿនភាពចាស់នៃចំនួនប្រជាជនគឺពិតជាលឿនជាងការរំពឹងទុក” ។

លោក Zhang បាននិយាយថា “នេះបង្ហាញថា ចំនួនប្រជាជនសរុបរបស់ប្រទេសចិនអាចនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ ២០២១ ។ វាក៏បង្ហាញផងដែរថា កំណើនសក្តានុពលរបស់ប្រទេសចិនទំនងជានឹងយឺតជាងការរំពឹងទុកផងដែរ” ។
ទិន្នន័យបានបង្ហាញថា មានកំណើតចំនួន ១០.៦២ លាននាក់ក្នុងឆ្នាំ ២០២១ បើធៀបនឹង ១២ លាននាក់ក្នុងឆ្នាំ ២០២០ ខណៈអត្រាកំណើតនៅឆ្នាំ ២០២០ គឺ ៨.៥២ ក្នុង ១,០០០ នាក់ ។

គួរបញ្ជាក់ថា ប្រទេសចិនបានលុបចោលគោលនយោបាយមានកូនមួយដែលមានអាយុច្រើនទសវត្សរ៍របស់ខ្លួនក្នុងឆ្នាំ ២០១៦ ដោយជំនួសការកំណត់ឲ្យមានកូន ២ នាក់ដើម្បីព្យាយាមចៀសវាងហានិភ័យសេដ្ឋកិច្ចពីចំនួនប្រជាជនដែលមានវ័យចំណាស់ ប៉ុន្តែការចំណាយខ្ពស់ក្នុងការរស់នៅក្នុងទីក្រុងបានរារាំងគូស្វាមីភរិយាពីការមានកូនច្រើន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ចិន បើកច្រកព្រំដែនមួយទៀតជាមួយ វៀតណាម ដើម្បីនាំចូលផ្លែឈើស្រស់ មុនចូលឆ្នាំថ្មី (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ