Connect with us

ព័ត៌មានអន្ដរជាតិ

អូមីក្រុង សម្លាប់មនុស្សបន្ថែមទៀតនៅ ថៃ

បានផុស

នៅ

អ្នកស្លាប់ទីពីរដោយសារវីរុសបំប្លែងថ្មី អូមីក្រុង នៅក្នុងប្រទេសថៃ ត្រូវបានរាយការណ៍នៅថ្ងៃចន្ទទី១៧ខែមករានេះ ដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។

Thailand reports first death from omicron COVID-19 variant | ABS-CBN News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ទាំងពីរ គឺជាស្ត្រីវ័យចំណាស់មានសុខភាពធ្ងន់ធ្ងរ ដែលបានឆ្លងមេរោគពីសមាជិកគ្រួសារ។

អ្នកស្លាប់ទីពីរដោយសារអូមីក្រុង គឺជាលោកយាយអាយុ៨៤ឆ្នាំ មានជំងឺមហារីកសួតដំណាក់កាលចុងក្រោយនៅក្នុងខេត្ត Udon Thani។ គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩កាលពីថ្ងៃទី១០ខែមករា ហើយធ្វើចត្តាឡីស័កក្នុងផ្ទះ។ រោគសញ្ញារបស់គាត់កាន់តែធ្ងន់ទៅៗ ហើយគាត់បានទទួលមរណភាពនៅថ្ងៃទី១៥ខែមករា។

Antibodies: Good but not only game in town against omicron | Daily Sabah

ថ្វីបើករណីដែលពាក់ព័ន្ធនឹងវីរុសបំប្លែងខ្លួនអូមីក្រុង កំពុងកើនឡើងនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្តែមេរោគនេះត្រូវបានគេនិយាយថា មិនសូវធ្ងន់ធ្ងរទេ ហើយចំនួនអ្នកស្លាប់ទាក់ទងនឹងកូវីដ របស់ប្រទេសនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំបួនខែ។

គួរបញ្ជាក់ថា អ្នកស្លាប់ទី១ គឺជាលោកយាយ​អាយុ​៨៦​ឆ្នាំ​នៅ​ខេត្ត​ Songkhla។ គាត់​បានទទួលមរណភាព​នៅ​មន្ទីរពេទ្យ Hat Yai​។ គាត់ធ្លាប់ចាក់វ៉ាក់សាំង Pfizer ចំនួនពីរដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ មានអ្នកស្លាប់ដោយសារ អូមីក្រុង ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម