Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ​សាងសង់​ស្ពានថ្មីកាត់ទន្លេមេគង្គភ្ជាប់ទៅផ្លូវដែក ឡាវ-ចិន

បានផុស

នៅ

រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រុមហ៊ុនផ្លូវដែករដ្ឋថៃ (SRT) រចនា និងសាងសង់ស្ពានថ្មីមួយពីខេត្ត Nong Khai ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងតភ្ជាប់ប្រទេសទៅកាន់ផ្លូវដែកឡាវ-ចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតបាងកកប៉ុស្តិ៍រាយការណ៍ថា លោកឧបនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បាននិយាយថាគណៈកម្មាធិការរបស់រដ្ឋាភិបាលលើផ្លូវរថភ្លើងថៃ-ឡាវ-ចិន ដែលលោកធ្វើជាប្រធានបានបញ្ជាឲ្យក្រុមហ៊ុន SRT សាងសង់ស្ពានថ្មីឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ។

ស្ពាន​ថ្មី​នេះ​នឹង​ឆ្លង​កាត់​ទន្លេមេគង្គ​ពីខេត្ត Nong Khai ​ទៅ​ប្រទេស​ឡាវ​ ហើយនឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ថៃតាមរយៈ​ប្រទេស​ឡាវ ​និង​បន្ត​ទៅ​ប្រទេស​ចិន ​។

បើយោងតាមលោក Anutin បានឲ្យដឹងថា ការបើកផ្លូវដែក ឡាវ-ចិន បានធ្វើឲ្យការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ និងចិន លឿនជាងមុន ២៤ ម៉ោង ជាមួយនឹងការកាត់បន្ថយការចំណាយ ២៥ ភាគរយ ។

គួរបញ្ជាក់ថា រថភ្លើងដឹកទំនិញដំបូងបានចាប់ផ្តើមដំណើរការរវាងខេត្ត Nong Khai និងទីក្រុងវៀងច័ន្ទន៍ឆ្លងកាត់ស្ពានមិត្តភាពដែលមានស្រាប់ក្នុងខែសីហា ឆ្នាំ ២០១៩ ដោយអនុញ្ញាតឲ្យដឹកទំនិញចេញពីកុងតឺន័រនៅស្ថានីយ៍រថភ្លើង Thanaleng ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងបន្តដឹកជញ្ជូនតាមរថភ្លើងរហូតដល់កំពង់ផែសមុទ្រ Laem Chaban ក្នុងប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Laotian Times

ចុចអាន ៖ ថៃ ឲ្យប្រជាជនរស់នៅជាមួយ អូមីក្រុង ពេញមួយឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២០ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម