ព័ត៌មានអន្ដរជាតិ
កូវីដ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត
នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានប្រាប់ស្ថានីយទូរទស្សន៍បារាំង BFM TV កាលពីថ្ងៃចន្ទទី១៧ខែមករាថា មេរោគកូវីដ១៩ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត ប៉ុន្តែថា រលកបច្ចុប្បន្ននេះ គួរតែជាលើកចុងក្រោយដែលត្រូវដាក់ការរឹតបន្តឹង។

លោក Albert Bourla ក៏បានប្រាប់ទូរទស្សន៍នេះផងដែរថា វ៉ាក់សាំងកូវីដគឺមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ។
រួមជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stéphane Bancel, លោក Bourla បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនទាំង២កំពុងរៀបចំវ៉ាក់សាំងដូសជំរុញ ដែលនឹងព្យាបាលវីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង។

ថ្វីបើលោក Bourla មិនច្បាស់ថាតើមានតម្រូវការសម្រាប់ចាក់ដូសទី៤ដែរឬអត់ក៏ដោយ ប៉ុន្តែការសិក្សារបស់អ៊ីស្រាអែលនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានសន្និដ្ឋានថា វ៉ាក់សាំងដូសទី៤ បង្កើនអង់ទីគ័រគុណនឹង៥ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំង ដែលនេះបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព។
គួរបញ្ជាក់ជាថ្មីថា អង្គការសុខភាពពិភពលោកបានសម្រេចផ្តល់សុពលភាពជាបន្ទាន់ សម្រាប់វ៉ាក់សាំង Pfizer-BioNTech នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ ដែលជាជំហានមួយក្នុងការចាក់ថ្នាំបង្ការដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ JP
ចុចអាន៖ អឺរ៉ុប ត្រៀមចិត្តត្រៀមកាយ រស់នៅជាមួយ កូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ