ព័ត៌មានអន្ដរជាតិ
វេនជំងឺផ្តាសាយមកដល់ ឥឡូវអឺរ៉ុបកំពុងប្រឈមជំងឺឆ្លងពីរប្រភេទ
ជំងឺផ្តាសាយវិលត្រឡប់មកកាន់អឺរ៉ុបវិញហើយនៅក្នុងអត្រាលឿនជាងការរំពឹងទុកនៅក្នុងរដូវរងានេះ បន្ទាប់ពីស្ងប់ស្ងាត់ស្ទើរបាត់ខ្លួនកាលពីឆ្នាំមុន។ កត្តានេះបន្ថែមកង្វល់មួយទៀតលើជំងឺកូវីដ-១៩ស្របពេលមានការសង្ស័យអំពីប្រសិទ្ធភាពវ៉ាក់សាំងលើផ្តាសាយ។
ការបិទខ្ទប់ ដាក់បំរាម ពាក់ម៉ាស់ និងគម្លាតសង្គមដែលបានក្លាយជាបទដ្ឋាននៅអឺរ៉ុបកំឡុងពេលការរាតត្បាតរបស់កូវីដ-១៩ដែលបានគ្រប់ដណ្តប់លើជំងឺផ្តាសាយកាលពីរដូវរងាមុន។ យោងតាមទិន្នន័យរបស់អឺរ៉ុបបង្ហាញថា វីរុសផ្តាសាយនេះបានសម្លាប់មនុស្សជាសកលប្រហែល ៦៥០ ០០០នាក់ក្នុងមួយឆ្នាំ។

ប៉ុន្តែឥឡូវនេះ វាបានផ្លាស់ប្តូរនៅពេលប្រទេសជាច្រើនបន្ធូរបន្ថយវិធានាការប្រយុទ្ធនឹងកូវីដ-១៩ដោយសារតែការចាក់វ៉ាក់សាំងការពារ។
យោងតាមមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប (ECDC) បានរាយការណ៍នៅខែនេះថា ចាប់តាំងពីពាក់កណ្តាលខែធ្នូមក ជំងឺផ្តាសាយបានវាយលុកអឺរ៉ុបនៅក្នុងអត្រាខ្ពស់ជាងការរំពឹងទុក។
ទិន្នន័យរបស់ ECDC និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ក្នុងខែធ្នូ ចំនួននៃអ្នកជំងឺផ្តាយសាយស្ថិតនៅសាលព្យាបាលកម្រិតខ្ពស់ (ICUs) បានកើនឡើងដល់កំពូលកម្រិត៤៣ក្នុងសប្តាហ៍ចុងក្រោយនៃឆ្នាំមុន។
កម្រិតនេះទាបជាងកម្រិតមុនជំងឺកូវីដរាតត្បាត ខណៈចំនួនអ្នកជំងឺផ្តាសាយប្រចាំសប្តាហ៍នៅសាល ICU កម្រិតខ្ពស់បំផុតដល់៤០០នាក់នៅក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ២០១៨។
អ្នកឯកទេសជំងឺផ្តាសាយកំពូលរបស់ ECDC លោកវេជ្ជបណ្ឌិត Pasi Penttinen បាននិយាយថា ការវិលត្រឡប់មកវិញនៃជំងឺផ្តាសាយអាចជាការចាប់ផ្តើមរដូវកាលដ៏វែងខុសពីធម្មតាដែលអាចអូសបន្លាយដល់រដូវក្តៅ។
លោកថា ៖«ប្រសិនបើ យើងចាប់ផ្តើមលើកវិធានការទាំងអស់ កង្វល់ដ៏ធំរបស់ខ្ញុំពីជំងឺផ្តាសាយគឺថា យើងនឹងមានពេលវេលាដ៏វែងដែលស្ទើរតែមិនអាចគណនាបាននៅក្នុងប្រជាជនអឺរ៉ុប។ ប្រហែលជាយើងនឹងផ្លាស់ប្តូរចេញពីគំរូរដូវកាលធម្មតា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង