ព័ត៌មានអន្ដរជាតិ
បារាំងអនុម័តច្បាប់ ហាមអ្នកអត់ចាក់វ៉ាក់សាំង មិនឲ្យចូលសឹងគ្រប់កន្លែង
សភាបារាំងបានអនុម័តច្បាប់មួយដែលនឹង ហាមមនុស្សមិនចាក់វ៉ាក់សាំង ពីការចូលគ្រប់ភោជនីយដ្ឋាន ទីតាំងលេងកីឡា កន្លែងទេសចរណ៍ និងសូម្បីតែជិះរថភ្លើង។

លោកប្រធានាធិបតី Emmanuel Macron បានប្រឈមមុខនឹងការរិះគន់ថា ច្បាប់វ៉ាក់សាំងថ្មីនេះគឺហួសកម្រិត ហើយនឹងមិនអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឡើយ ពីព្រោះ៩១ភាគរយនៃចំនួនប្រជាជន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដរួចទៅហើយ។
រហូតមកដល់ពេលនេះ កាតវ៉ាក់សាំង ត្រូវបានទាមទារ បើចង់ចូលកន្លែងសាធារណៈភាគច្រើននៅទូទាំងប្រទេសបារាំង ប៉ុន្តែអ្នកមិនចាក់ថ្នាំបង្ការត្រូវបានអនុញ្ញាត ប្រសិនបើពួកគេបង្ហាញការធ្វើតេស្តអវិជ្ជមានថ្មីៗ ឬភស្តុតាងនៃការជាសះស្បើយនាពេលថ្មីៗនេះ។

ប៉ុន្តែច្បាប់ថ្មីនេះ ដែលអនុវត្តចំពោះមនុស្សគ្រប់រូបមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ គឺតម្រូវឲ្យមានការចាក់វ៉ាក់សាំងពេញលេញ និងដកចេញនូវជម្រើសធ្វើតេស្ត ពោលគឺរារាំងអ្នកដែលមិនចាក់ថ្នាំបង្ការពីកន្លែងបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការលើកលែងខ្លះដែរសម្រាប់អ្នកដែលទើបនឹងជាសះស្បើយពីជំងឺកូវីដ១៩ ប៉ុន្តែច្បាប់ដែលកំណត់ចូលជាធរមាននៅចុងសប្តាហ៍នេះ ក៏ដាក់ការផាកពិន័យកាន់តែតឹងរ៉ឹងផងដែរ ចំពោះលិខិតបញ្ជាក់វ៉ាក់សាំងក្លែងក្លាយ និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណដើម្បីចៀសវាងការក្លែងបន្លំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៦ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ