Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់សាវតាលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការ អាស៊ាន ដែលកំពុងបំពេញទស្សនកិច្ចនៅ កម្ពុជា

បានផុស

នៅ

ខណៈនេះលោក លឹម ចុក ហ៊ុយ (Dato Lim Jock Hoi) អគ្គលេខាធិការអាស៊ាន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ ថ្ងៃ ពោល​ចាប់តាំងពី​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ​ ២០២២ មកម្ល៉េះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម ចុក ហ៊ុយ ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជារហូតដល់ថ្ងៃទី១៩ ខែមករា គឺជាមន្ត្រីរដ្ឋាភិបាលព្រុយណេ ។ ពីមុនលោក​ធ្លាប់​ធ្វើ​ជា​រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៅ​ក្រសួង​ការ​បរទេស និង​ពាណិជ្ជកម្ម ប្រទេស​ព្រុយណេដារូសាឡឹម ចាប់តាំងពីឆ្នាំ ២០០៦ មក ។

លោក លឹម ចុក ហ៊ុយ បានចូលបម្រើការងារជាមន្ត្រីអប់រំនៅក្នុងឆ្នាំ ១៩៧៧ ហើយបានបម្រើការជានាយកសាលាមធ្យមសិក្សាពីឆ្នាំ ១៩៨១-១៩៨៥ ។ ចាប់ពីខែកុម្ភៈ ឆ្នាំ ២០០១ ដល់ខែកក្កដា ឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងជាអគ្គនាយកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងធនធានបឋម ខណៈនៅខែកញ្ញា ឆ្នាំ ២០០៥ លោកត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្ម ។

ក្នុង​ពេល​កាន់​តំណែងលោក​បាន​បម្រើ​ការ​ជា​មន្ត្រី​ជាន់​ខ្ពស់​ព្រុយណេសម្រាប់ទទួលបន្ទុក​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (SEOM), កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) និងកិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) ។

នៅឆ្នាំ ២០០១ លោកជាសមាជិកនៃក្រុមការងារកម្រិតខ្ពស់ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (HLTF-EI) រហូតដល់បានបម្រើការជាប្រធាន HLTF-EI ក្នុងឆ្នាំ ២០១៧ ហើយលោកក៏ជាប្រធានអ្នកចរចារបស់ព្រុយណេសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ផងដែរ ។

ពីមុនលោកក៏ជាសហប្រធាន ក្នុងអំឡុងពេលការចរចាសម្រាប់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងធ្លាប់ធ្វើជាប្រធានអ្នកចរចាសម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចព្រុយណេ-ជប៉ុន (BJEPA) ។

ចាប់ពីខែមិថុនា ឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ លោកជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ។ លោក​ក៏​ស្ថិត​ក្នុង​ក្រុម​ប្រឹក្សា​យោបល់​ខាង​ក្រៅ​សម្រាប់​ការ​សិក្សា​អាស៊ាន​ឆ្នាំ ​២០៣០ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ។

គួរបញ្ជាក់ថា លោក លឹម ចុក ហ៊ុយ បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងឡុងដ៍ក្នុងឆ្នាំ ១៩៧៦ ហើយបានទទួលវិញ្ញាបនបត្រក្រោយឧត្តមសិក្សារបស់គាត់នៅឆ្នាំ ១៩៧៧ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ ASEAN AIPR

ចុចអាន ៖ ទិន្នន័យថ្មី ប្រេងសាំងនៅ អាស៊ាន ខណៈ កម្ពុជា ឡើងថ្លៃទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម