Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់ដឹកទំនិញជួបព្យុះ ចាក់ចោលកុងតឺន័រចូលសមុទ្រ​ ខាតបង់ធំបំផុតក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)

បានផុស

នៅ

កុងតឺន័រចំនួន១,៨១៦ទូនៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងត្រូវខូចខាតបន្ទាប់ពីកុងតឺន័រធ្លាក់ពីលើគ្នាហើយមានខ្លះធ្លាក់ចូលសមុទ្រនៅពេលព្យុះវាយប្រហារអំឡុងពេលកប៉ាល់កំពុងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន។ នេះជាអ្វីដែលត្រូវបានគេជឿថា ជាការខាតបង់ទំនិញធំបំផុតទាក់ទងនឹងអាកាសធាតុនៅក្នុងប្រវត្តិសាស្រ្ត។

កប៉ាល់ដឹកកុងតឺន័រឈ្មោះ ONE Apus បានទៅដល់កំពង់ផែ Kobe ប្រទេសជប៉ុនកាលពីថ្ងៃអង្គារបន្ទាប់ពីការធ្វើដំណើរអស់រយៈពេល៨ថ្ងៃពីកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ការវាយតម្លៃសុវត្ថិភាពពេញលេញកំពុងធ្វើឡើងដើម្បីរកឲ្យឃើញថាតើមានទំហំខូចខាតប៉ុនណា។

ព្យុះបានបោកបក់នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកហើយកុងតឺន័រត្រូវបាត់បង់នៅចម្ងាយ២,៩៦៣គីឡូម៉ែត្រភាគពាយព្យនៃកោះហាវ៉ៃ។

កុងតឺន័រដឹកទំនិញដែលរងការខូចខាតមានដូចជាកុងតឺន័រផ្ទុកកាំជ្រួចចំនួន៥៤ទូ ផ្ទុកអាគុយ៨ទូនិងផ្ទុកអេតាណុលរាវចំនួន២ទូ។

កប៉ាល់នេះត្រូវបានគេរាយការណ៍ថាបានជួបប្រទះរលកសមុទ្រកម្ពស់១៦ម៉ែត្រអំឡុងពេលមានព្យុះ។

ONE Apus គឺជាកប៉ាល់ដឹកទំនិញដែលមានប្រវែង៣៦៤ម៉ែត្រដែលអាចផ្ទុកកុងតឺន័របានចំនួន១៤,០០០ទូ។

វាត្រូវបានដំណើរការដោយក្រុមហ៊ុន Ocean Network Express៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រថយន្ត​សណ្ដោង​កុងតឺន័រ​២​គ្រឿង​ បុក​គ្នា នៅ​ក្បាលស្ពាន​អូរ​ក្រាំង​អំបិល​ បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍

ចុចអាន៖ រថយន្ត​កូរ៉េ​ពីរ​គ្រឿង​បើក​កៀរ​គ្នា​នៅ​ចំណុច​​ស្ដុប​ចំការ​ដូង និង​ជ្រុល​ទៅ​បុក​កន្លែង​លក់​សាច់​អាំង​បន្ថែម​ទៀត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម