Connect with us

ព័ត៌មានអន្ដរជាតិ

ហុង​កុង​​សម្លាប់​​សត្វ​កំប្រុក​​២​ពាន់​​ក្បាល​​ ព្រោះ​​ផ្ទុះ​កូវីដ

បានផុស

នៅ

ទី​ក្រុង​​ហុងកុង​បាន​ព្រមាន​ប្រជាជន​ហាម​ថើប​សត្វ​ចិញ្ចឹម និង​បាន​បញ្ជា​ឲ្យ​សម្លាប់​សត្វ​កំប្រុក​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​អង្គារ៍ ម្សិល​មិញ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ស្រឡាញ់​សត្វ​ផ្ទុះ​កំហឹង បន្ទាប់​ពី​សត្វ​កំប្រុក​​១១​ក្បាល​ត្រូវ​បាន​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩។

មន្ត្រី​បាន​និយាយ​ថា ការ​ផ្ទុះ​កូវីដ-១៩​ជា​ចង្កោម​ថ្មី​ៗ​នេះ​នៅ​ក្នុង​មនុស្ស​​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរបាន​តាម​ដានបុគ្គលិក​ហាង​ចិញ្ចឹម​សត្វ​ និង​ឈាន​ដល់​ការ​ធ្វើ​តេស្ត​សត្វ​រាប់​រយ​ក្បាល ហើយ​ជា​លទ្ធផល​​កំប្រុក​១១​រកឃើញ​ឆ្លង​កូវីដ។

មូល​ហេតុ​ខាង​លើ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ហុងកុង​បញ្ជា​ឲ្យ​សម្លាប់​សត្វ​កំប្រុក​ចំនួន​​២​ពាន់​ក្បាល​ ហើយ​ការ​នាំ​ចូល និង​លក់​ត្រូវ​បាន​បញ្ឈប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហាង​លក់សត្វចិញ្ចឹម​ជា​ច្រើន​ត្រូវ​បាន​បិទ​ទ្វារ និង​សម្លាប់​មេ​រោគ​ជុំ​វិញ​ទី​ក្រុង​ដោយ​មាន​​បុរស​ៗ​ពាក់​ឈុត​ការពារ​ខ្លួន​​នៅ​តាម​ហាង​នានា​​នៅ​កណ្តាល​ខណ្ឌ Causeway Bay។

សមាគម​ក្នុង​ស្រុក​សម្រាប់​ការ​ទប់​ស្កាត់​អំពើឃោឃៅ​លើ​សត្វ (SPCA) ដែលបាន​បើក​គ្លីនិក​សត្វ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គិត​ឡើង។

សមាគម​បាន​និយាយ​ថា ៖«SPCA ពិត​ជា​រន្ធត់ និង​ព្រួយ​បារម្ភ​ចំពោះ​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​​បញ្ជាឲ្យ​សម្លាប់​សត្វ​កំប្រុក​២​ពាន់ក្បាល​​ដោយ​មិន​គិត​ពី​សុខុមាល​ភាព​សត្វ​ និង​ការ​ស្រឡាញ់​សត្វ​របស់មនុស្ស​​ដើម្បី​ពិចារណា»។

រដ្ឋ​មន្ត្រី​សុខាភិបាល លោក Sophia Chan ​បាន​និយាយ​ថា អាជ្ញាធរ​បាន​កំពុង​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ បើ​ទោះ​បី​ជា​មិន​មាន​ភស្តុតាំង​ណា​មួយ​បង្ហាញ​ពី​ការ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ក៏​ដោយ។

ប្រធាន​នាយកដ្ឋាន​​កសិកម្ម​ នេសាទ​ និង​អភិរក្ស លោក Leung Siu-fai Leung បាន​និយាយ​ថា ៖«ម្ចាស់​សត្វ​ចិញ្ចឹម​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន និង​មាន​អនាម័យ​ល្អ ដូច​ជា​លាង​ដៃ​បន្ទាប់​ពី​ប៉ះ​សត្វ​ ជៀស​វាង​ថើប​សត្វ​ជា​ដើម»។

ទី​ក្រុង​ហុងកុង​ក៏​បាន​កំពុង​ធ្វើ​តេស្ត​សត្វ​ទន្សាយ និង​សត្វ​ផ្សេង​ទៀត ប៉ុន្តែ​មាន​តែ​សត្វ​កំប្រុក​ដែល​រក​ឃើញ​វិជ្ជមាន។ សត្វ​កំប្រុក​​ទាំង​អស់​នោះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ហុល្លង់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៥ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម