Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា

បានផុស

នៅ

នៅក្នុងព័ត៌មានអាប់ដេតលើកដំបូងរបស់រដ្ឋាភិបាលចាប់តាំងពីការផ្ទុះភ្នំភ្លើងបង្កជារលកយក្សស៊ូណាមិ ប្រទេសតុងហ្គានិយាយថា ខ្លួនត្រូវបានវាយប្រហារដោយ “គ្រោះមហន្តរាយដែលមិនធ្លាប់មានពីមុនមក”។

ក្រុមជួយសង្គ្រោះ ត្រូវបានបញ្ជូនទៅកាន់កោះមួយចំនួន រួមទាំងកោះមួយដែលនៅទីនោះ ផ្ទះទាំងអស់ត្រូវបានបំផ្លាញ និងកោះមួយទៀត ដែលនៅសល់ផ្ទះតែពីរបីខ្នងប៉ុណ្ណោះផងដែរ។

អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ថា ​មាន​មនុស្ស​ស្លាប់​៤​នាក់​នៅក្នុង​គ្រោះមហន្តរាយ​នេះ ​ក្នុង​នោះ​មាន​ជនជាតិរបស់ខ្លួនចំនួន​៣​នាក់ និង​ស្ត្រី​ម្នាក់​មក​ពី​ចក្រភព​អង់គ្លេស​។

ស្របពេលជាមួយគ្នានោះដែរ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយត្រូវបានរារាំងដោយផេះ ដែលកំពុងបន្តធ្លាក់ពីភ្នំភ្លើង។

រដ្ឋាភិបាលតុងហ្គាបាននិយាយកាលពីថ្ងៃអង្គារទី១៨ខែមករាថា ប្រព័ន្ធអ៊ីនធើណិតត្រូវកាត់ផ្តាច់ ប៉ុន្តែសេវាទូរស័ព្ទក្នុងស្រុកមួយចំនួនអាចមាន។

សេចក្តី​ថ្លែងការណ៍របស់រដ្ឋាភិបាលតុងហ្គា ​ក៏​បាន​និយាយផងដែរ​ថា ការជម្លៀសមនុស្សចេញពីកោះដែលរងគ្រោះខ្លាំងបំផុតកំពុងដំណើរការ, ការផ្គត់ផ្គង់ទឹកស្អាតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារផេះភ្នំភ្លើង, ជើងហោះហើរត្រូវបានផ្អាកជាបណ្តោះអាសន្ន ហើយផ្លូវដឹកជញ្ជូនតាមសមុទ្រត្រូវបានរំខាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម