ព័ត៌មានអន្ដរជាតិ
WHO ព្រមានចំៗ អូមីក្រុង មិនស្រាលទេ កុំយល់ខុសឲ្យសោះ
នៅថ្ងៃពុធទី១៩ខែមករានេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានដល់មេដឹកនាំពិភពលោកថា ជំងឺរាតត្បាតកូវីដ១៩ មិនទាន់ជិតដល់ទីបញ្ចប់នោះទេ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានព្រមានប្រឆាំងនឹងការសន្មត់ថា វីរុសបំប្លែងខ្លួនប្រភេទថ្មី អូមីក្រុង គឺស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ និងលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយវីរុស។
អន្តរាគមន៍នេះកើតឡើង ខណៈប្រទេសអឺរ៉ុបមួយចំនួន រកឃើញករណីឆ្លងថ្មីក្នុងកម្រិតកំណត់ត្រាដោយ ប្រទេសបារាំងបានរាយការណ៍ការឆ្លងថ្មីជិតកន្លះលានករណី កាលពីថ្ងៃអង្គារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ WHO ក្នុងទីក្រុងហ្សឺណែវ លោកវេជ្ជបណ្ឌិត Tedros បានប្រាប់អ្នកយកព័ត៌មានថា វីរុស អូមីក្រុង បាននាំឲ្យមានការឆ្លងថ្មីចំនួន ១៨លានករណី នៅទូទាំងពិភពលោកក្នុងសប្តាហ៍កន្លងមកនេះ។
លោកបន្តថា “ខណៈមានការលើកឡើងថា អូមីក្រុង មិនសូវធ្ងន់ធ្ងរ, ការអះអាងថាវាជាជំងឺស្រាលគឺជាការយល់ច្រឡំ។ កុំមានកំហុសឲ្យសោះ អូមីក្រុង កំពុងបណ្តាលឲ្យមានការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ ហើយកំពុងធ្វើឲ្យទីតាំងសុខភាព ជួបប្រទះបញ្ហា”។

ស្របពេលជាមួយគ្នានោះ លោកបានព្រមានមេដឹកនាំពិភពលោកថា ដោយសារតែការកើនឡើងនៃករណីអូមីក្រុងនៅទូទាំងពិភពលោក វីរុសបំប្លែងខ្លួនប្រភេទថ្មីៗទំនងជានឹងលេចឡើងមកទៀត ដែលជាមូលហេតុថា ការតាមដាន និងការវាយតម្លៃនៅតែមានសារៈសំខាន់។
លោកបន្ថែមថា “ខ្ញុំនៅតែមានការព្រួយបារម្ភជាពិសេស អំពីប្រទេសជាច្រើនដែលមានអត្រាទទួលវ៉ាក់សាំងទាប ដោយសារមនុស្សកាន់តែច្រើនត្រូវប្រឈមនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប្រសិនបើពួកគេមិនបានទទួលថ្នាំបង្ការ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អូមីក្រុង សម្លាប់មនុស្សបន្ថែមទៀតនៅ ថៃ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា