Connect with us

ព័ត៌មានអន្ដរជាតិ

UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា

បានផុស

នៅ

ដោយសារតែរដ្ឋាភិបាលថៃ សន្យាថានឹងការពារជនភៀសខ្លួនមីយ៉ាន់ម៉ាដែលភៀសខ្លួនចូលប្រទេសថៃ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ជួយទប់ស្កាត់វិបត្តិ ដែលកាន់តែអាក្រក់ៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha

បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជំរុញបែបនេះបន្ទាប់ពីកិច្ចប្រជុំដោយផ្ទាល់ នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកនាសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ចប្រទេសថៃ។

លោកស្រី Heyzer កំពុងស្វែងរកការគាំទ្រពីបរទេស សម្រាប់ជំនួយដល់ជនភៀសខ្លួន និងដាក់សម្ពាធដល់ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ឲ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាពប្រាំចំណុច ដែលបានព្រមព្រៀងជាមួយសមាជិកអាស៊ានកាលពីខែមេសាឆ្នាំមុន។

បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer

លោកស្រីបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍សប្តាហ៍នេះថា “នាយករដ្ឋមន្ត្រី មានតួនាទីសំខាន់ក្នុងការទប់ស្កាត់មិនឲ្យវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែធ្លាក់ចុះដុនដាបបន្ថែមទៀត ដោយការផ្ទុះហិង្សានឹងនាំមកនូវអស្ថិរភាពបន្ថែមទៀតដល់តំបន់ព្រំដែន”។

ចាប់តាំងពីពេលនោះមក ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសថៃ ស្របពេលអំពើហិង្សានៅជិតព្រំដែនបានផ្ទុះឡើងកាលពី២ខែមុន ដោយតួលេខផ្លូវការបង្ហាញថា មនុស្សជាង១,៣០០នាក់នៅតែស្ថិតក្នុងជំរំជនភៀសខ្លួនរបស់ប្រទេសថៃ ខណៈ៥០,០០០នាក់ ត្រូវផ្លាស់ទីលំនៅដោយសារតែការវាយលុករបស់យោធានាពេលថ្មីៗនេះ។

យោងតាមលោកនាយករដ្ឋមន្ត្រី Prayut បានឲ្យដឹងថា ការលំបាករបស់មីយ៉ាន់ម៉ាមានភាពស្មុគស្មាញ ហើយស្ថានភាពគួរតែត្រូវបានដោះស្រាយបន្តិចម្តងៗដោយការយល់ដឹង និងតាមរយៈការកសាងទំនុកចិត្តជាមួយមេដឹកនាំមីយ៉ាន់ម៉ា។

លោកបានប្រាប់បេសកជន UN ថា ប្រទេសថៃមានតំបន់មនុស្សធម៌ ហើយជនភៀសខ្លួនត្រូវ បញ្ជូនទៅវិញតាមលក្ខខណ្ឌស្ម័គ្រចិត្តតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ចិន គាំទ្រកម្ពុជាពេញទំហឹង ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បានយ៉ាងត្រឹមត្រូវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម