ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើងផ្ទុះនៅតុងហ្គា មានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរនៅ ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ ៥០០ដងឯណោះ
ក្រុមអ្នកស្រាវជ្រាវមកពីអង្គការណាសាបានប៉ាន់ប្រមាណថា ការផ្ទុះភ្នំភ្លើងនៅប្រទេសតុងហ្គា គឺមានកម្លាំងស្មើនឹងការផ្ទុះ TNT ១០មេហ្គាតោន ពោលគឺខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ១៩៤៥ រហូតដល់ទៅ ៥០០ដងឯណោះ។

លោក James Garvin ប្រធានអ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលហោះហើរលំហអាកាស Goddard របស់អង្គការ ណាសា បានប្រាប់កាសែត NPR ថា បើទោះបីជាការផ្ទុះនេះមានសារៈសំខាន់ក៏ដោយ វាទំនងជានឹងមិនមានការផ្ទុះទំហំដូចនេះទៀតនោះទេ ក្នុងរយៈពេលយូរ។
លោកនិយាយថា “តាមគំរូអតីតកាល ប្រសិនបើមានការផ្ទុះភ្នំភ្លើងក្នុងប្រភេទបែបនេះ នោះយើងនឹងមិនមានការផ្ទុះមួយទៀតដូចនេះមួយរយៈ”។

ការផ្ទុះនេះ ត្រូវបានគេឮរហូតដល់រដ្ឋអាឡាស្កា ដែលមានចម្ងាយ៩,៧៤៤គីឡូម៉ែត្រ ពីភ្នំភ្លើងឯណោះ។
ទន្ទឹមនោះ លោក Michael Poland អ្នកជំនាញភូគព្ភសាស្ត្រ នៃទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ សហរដ្ឋអាមេរិក បាននិយាយថា ព្រឹត្តិការណ៍នេះអាចជាព្រឹត្តិការណ៍បង្កសំឡេងឮខ្លាំងបំផុត មិនធ្លាប់មាននៅលើភពផែនដីក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយ។

លោកបានប្រាប់អ្នកកាសែតថា “នេះប្រហែលជាការផ្ទុះខ្លាំងបំផុតចាប់តាំងពីភ្នំភ្លើងឥណ្ឌូណេស៊ី Krakatau ផ្ទុះក្នុងឆ្នាំ១៨៨៣”។
អង្គការសហប្រជាជាតិបានបញ្ជាក់ថា មានមនុស្សស្លាប់៤នាក់ក្នុងគ្រោះមហន្តរាយនៅតុងហ្គា ដោយក្នុងនោះមានជនជាតិរបស់ខ្លួនចំនួន៣នាក់ និងស្ត្រីម្នាក់មកពីចក្រភពអង់គ្លេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចំនួនអ្នកស្លាប់ និងទំហំនៃការខូចខាត ក្នុងគ្រោះមហន្តរាយផ្ទុះភ្នំភ្លើង តុងហ្គា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ