Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកម្តាយ និងគ្រូបង្រៀនថៃ តវ៉ាប្រឆាំងការធ្វើតេស្តរហ័សនៅសាលា ខ្លាចកូនឈឺច្រមុះ (មានវីដេអូ)

បានផុស

នៅ

ឪពុកម្តាយ និងគ្រូបង្រៀនថៃមួយក្រុម ដែលប្រឆាំងនឹងអាណត្តិសម្រាប់ការធ្វើតេស្តរហ័ស និងការពាក់ម៉ាសនៅសាលារៀន បាននាំគ្នាតវ៉ានៅខាងក្រៅក្រសួងអប់រំ និងសុខភាពសាធារណៈកាលពីថ្ងៃអង្គារទី១៨ខែមករា ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាលារៀន និងសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ បានប្រាប់ឲ្យសិស្សនិស្សិតត្រឡប់មករៀនដោយផ្ទាល់វិញ ប៉ុន្តែស្ថិតក្រោមវិធានការការពារកូវីដ ដែលកំណត់ដោយក្រសួងសុខាភិបាលសាធារណៈ។ សិស្សគ្រប់រូបត្រូវបានស្នើសុំឲ្យបង្ហាញលទ្ធផលតេស្តរហ័សមុនពេលចូលរៀន ហើយតម្រូវឲ្យពាក់ម៉ាស់គ្រប់ពេល។

ឪពុកម្តាយមួយចំនួន ជាពិសេសអ្នកដែលមានកូនតូចៗ បានប្រកែកថា ការធ្វើតេស្តច្រមុះម្តងហើយម្តងទៀតអាចធ្វើឲ្យកូនរបស់ពួកគេឈឺ។ ពួកគេក៏និយាយដែរថា វាជាការចំណាយបន្ថែមដែលឪពុកម្តាយត្រូវរ៉ាប់រង។

Authorities say children with Covid-19 will be treated, beds available |  Thaiger

ក្រុម​ធ្វើបាតុកម្មនេះ​ ថែមទាំងមានកាន់ស្លាកជាច្រើនដែលសរសេរថា “ការធ្វើតេស្តរហ័សរាល់សប្តាហ៍មានតម្លៃថ្លៃពេក ហើយមិនសមហេតុសមផលទេ”។ “សាកឲ្យកូនរបស់អ្នកធ្វើតេស្តរហ័សដែរមើល អ្នកនឹងយល់ពីអារម្មណ៍របស់យើងហើយ”។ “កូនរបស់ខ្ញុំឈឺ​ ហើយខ្ញុំក៏ឈឺដែរ” និង “សុខភាពសាធារណៈគឺឃោរឃៅណាស់”។

បាតុករម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា ឪពុកម្តាយបានសហការជាមួយថ្នាក់រៀនអនឡាញអស់រយៈពេលពីរឆ្នាំមកហើយ ហើយការធ្វើតេស្តរកកូវីដ គឺរំខានដល់ការសិក្សា។ ពួកគេបានចោទសួរថា ហេតុអ្វីបានជាសិស្សដែលមានសុខភាពល្អ តម្រូវឲ្យធ្វើតេស្តបែបនេះ?

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ប្រទេសអាស៊ីអាគ្នេយ៍ចំនួន២ ត្រៀមផលិតថ្នាំគ្រាប់ព្យាបាល កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម