Connect with us

ព័ត៌មានអន្ដរជាតិ

កោះមួយបាត់ខ្លួនក្រោមមហាសមុទ្រ ក្រោយផ្ទុះភ្នំភ្លើងនៅ តុងហ្គា

បានផុស

នៅ

កាលពីថ្ងៃទី ១៨ ខែមករា ម្សិលមិញនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua) បានបញ្ចេញរូបភាពមួយចំនួន បន្ទាប់ពីបន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ នៅប្រទេសតុងហ្គា ដែលថតបានពីផ្កាយរណបរបស់ខ្លួន។ ​រូបភាពដែលថតបាន បង្ហាញថា ទីតាំងភូមិសាស្ត្រនៃកោះ ហុងហ្គា ហាប៉ាយ (Hunga Ha’apai) ដែលស្ថិតនៅភាគខាងជើងនៃប្រទេស ចម្ងាយប្រមាណ ៦៥ គីឡូម៉ែត្រ បានលិចបាត់នៅក្រោមសមុទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កោះ ហុងហ្គា ហាប៉ាយ ជាជាកោះគ្មានមនុស្សរស់នៅ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមានព្រំប្រទល់ជាប់ដែនសមុទ្រឥណ្ឌូ-អូស្ត្រាលី។ កោះនេះជាកោះដ៏សំខាន់របស់ប្រទេសតុងហ្គា ខណៈមកទល់ពេលនេះ របាយការណ៍ផ្កាយរណបពី Xinhua’s Space News Lab បានបង្ហាញថា កោះ ហុងហ្គា ហាប៉ាយ បានបាត់ខ្លួន បន្ទាប់ពីការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លានៅក្រោមសមុទ្រ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយវាបានបង្កជារលកយក្សស៊ូណាមិផងដែរ៕

ប្រែសម្រួល៖ ​សន្យា

ចុចអាន៖ ភ្នំភ្លើងក្រោមទឹកផ្ទុះនៅ តុងហ្គាកើតឡើងម្តងប៉ុណ្ណោះ ក្នុងរយៈពេលរាប់ពាន់ឆ្នាំ

ចុចអាន៖ ភ្នំភ្លើងផ្ទុះនៅតុងហ្គា មានកម្លាំងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរនៅ ហ៊ីរ៉ូស៊ីម៉ា ដល់ទៅ ៥០០ដងឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម