Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន ជឿថា ពូទីន នឹងដាក់ទ័ពចូលទៅ អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធទី១៩ខែមករាថា លោកគិតថា សមភាគីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងដាក់ទ័ពចូលទៅអ៊ុយក្រែន ប៉ុន្តែមិនចង់ធ្វើសង្រ្គាមនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរក្នុងសន្និសីទសារព័ត៌មានអំពីការគំរាមកំហែងនៃការលុកលុយរបស់រុស្ស៊ី លោកបាននិយាយថា “ការស្មានរបស់ខ្ញុំគឺថា គាត់នឹងចូល គាត់ត្រូវតែធ្វើអ្វីមួយ”។ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា មេដឹកនាំ​រុ​ស្ស៊ី​នឹង​បង់ថ្លៃ​​ធ្ងន់ធ្ងរ សម្រាប់​​ការ​សាកល្បងជាមួយ​លោកខាងលិច​។

ទីក្រុង​មូស្គូ បាន​បដិសេធ​ផែនការ​វាយប្រហារ​ឬ​ឈ្លានពានអ៊ុយក្រែន ប៉ុន្តែ​បាន​បង្កើន​កម្លាំង​របស់​ខ្លួន។ គេប៉ាន់ស្មានថា មានទាហានរុស្ស៊ីប្រហែល ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន។

ដោយ​សួរ​ពី​ទស្សនៈ​របស់​លោក​ចំពោះ​ចេតនា​របស់​លោក​ពូទីន លោក បៃដិន បានលើកឡើង​ថា “​តើ​ខ្ញុំ​គិត​ថា​គាត់​នឹង​សាកល្បង​ប្រទេស​លោក​ខាង​លិច​ឬ​ទេ? សាកល្បង​សហរដ្ឋ​អាមេរិក និង​ណាតូ​ឲ្យ​បាន​ច្រើន​តាម​ដែល​គាត់​អាច​ធ្វើ​បានឬ? មែនហើយ ​ខ្ញុំ​គិត​ថា​គាត់​នឹងសាក ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់​នឹងបង់ថ្លៃធ្ងន់ធ្ងរចំពោះរឿងនេះ​”។

ស្របពេលជាមួយគ្នានោះ នៅពេលសួរថាតើលោកមានការព្រួយបារម្ភយ៉ាងណា ចំពោះលទ្ធភាពនៃជម្លោះនៅអ៊ុយក្រែន លោកឆ្លើយថា “សង្រ្គាមដែលអាក្រក់ជាងការគ្រោងទុក គឺនៅពេលដែលវាមិនមានចេតនា ហើយអ្វីដែលខ្ញុំព្រួយបារម្ភនោះគឺថាវាមិនអាចគ្រប់គ្រងបាន។

លោកក៏បាននិយាយផងដែរថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលសម្ព័ន្ធមិត្តណាតូស្ថិតនៅលើទំព័រដដែល ស្របពេលប្រឈមមុខនឹងការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ី។

ទោះបីជាបានថ្លែងសារយ៉ាងម៉ឺងម៉ាត់ក៏ដោយ ប៉ុន្តែលោក បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ហើយថា កិច្ចប្រជុំកំពូលជាមួយលោកពូទីននៅតែជាលទ្ធភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឡើងកម្តៅ! អង់គ្លេស បញ្ជូនទ័ព និងសព្វាវុធបច្ចេកវិទ្យាទំនើបទៅ អ៊ុយក្រែន ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម