Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកទាំងមូលមានសង្ឃឹម! ទីបំផុតរកឃើញថ្នាំព្យាបាល អូមីក្រុង ហើយ

បានផុស

នៅ

ថ្នាំលេបព្យាបាលជំងឺកូវីដ១៩ថ្មីរបស់ក្រុមហ៊ុន Pfizer បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ដែលនេះអាចជាអត្ថប្រយោជន៍ដល់ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កមួយនេះ បានបង្ហាញទិន្នន័យកាលពីថ្ងៃអង្គារទី១៨ខែមករា ដែលបង្ហាញថា វាជាថ្នាំដែលត្រូវបានអនុញ្ញាតដោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ថ្នាំគ្រាប់ Paxlovid បានបង្ហាញប្រសិទ្ធភាពនៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ចំនួនបី។

Paxlovid (pictured), developed by New York City-based Pfizer, was successful at preventing replication of the Omicron variant in three lab tests, the company announced
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសបំប្លែងខ្លួន អូមីក្រុង បានបង្ហាញពីសមត្ថភាពក្នុងការយកឈ្នះវ៉ាក់សាំង និងការព្យាបាល កូវីដ ចាប់តាំងពីវាបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំមុន។ ក្រុមហ៊ុនឱសថនានា បាននិងកំពុងធ្វើការដើម្បីកែសម្រួលវ៉ាក់សាំង និងការព្យាបាល ដើម្បីឲ្យមានប្រសិទ្ធភាពប្រឆាំងនឹងប្រភេទបម្រែបម្រួលថ្មីៗ។

លោកវេជ្ជបណ្ឌិត Michael Dolsten ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានផលិតថ្នាំ PAXLOVID យ៉ាងពិសេស ដើម្បីប្រយុទ្ធប្រឆាំងមេរោគឆ្លង ក៏ដូចជាវីរុសបំប្លែងខ្លួនគួរព្រួយបារម្ភនាពេលបច្ចុប្បន្ន ដែលមានសរសៃប្រូតេអ៊ីនខ្លាំងផងដែរ”។

The drug has been lauded as the new gold standard Covid treatment due to its effectiveness and ease of administration. In trials, it showed it was 90% effective at preventing hospitalization or death from the virus (file photo)

លោកបន្ថែមថា ថ្នាំគ្រាប់នេះ បានបង្ហាញពីសមត្ថភាព កាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់ដោយសារមេរោគបាន ៩០ភាគរយ ប្រសិនបើលេប ពេលឆ្លងដំបូង។

ថ្នាំនេះត្រូវតម្រូវឲ្យលេបពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលប្រាំថ្ងៃ។ អ្នកដែលមានហានិភ័យខ្ពស់ គួរតែលេបវានៅពេលដឹងថា ខ្លួនឆ្លងវីរុស ដើម្បីការពារស្ថានភាពរបស់ពួកគេមិនឲ្យកាន់តែយ៉ាប់យ៉ឺន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO ព្រមានចំៗ អូមីក្រុង មិនស្រាលទេ កុំយល់ខុសឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម