ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ចិន បង្ខំជនជាតិរបស់ខ្លួនជិត ១ម៉ឺននាក់ ឲ្យត្រឡប់ទៅប្រទេសវិញ
ចាប់តាំងពីឆ្នាំ២០១៤មក អាជ្ញាធរចិនបានបង្ខំជនជាតិរបស់ខ្លួនជិត១ម៉ឺននាក់ ឲ្យត្រឡប់ទៅប្រទេសចិនវិញ។ ប្រព័ន្ធតុលាការរបស់ប្រទេសនេះនិយាយថា ពួកគេគឺជាមុខសញ្ញាក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់លោកប្រធានាធិបតី Xi Jinping។
ប៉ុន្តែអង្គការ Safeguard Defenders ដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញបាននិយាយថា ក្នុងប្រទេសចិន មានករណីដែលអាជ្ញាធរបៀតបៀននិងឃុំខ្លួនសមាជិកគ្រួសារអ្នកនៅបរទេស ដើម្បីសម្លុតពួកគេឲ្យត្រឡប់មកវិញ។ ពេលខ្លះ ជនជាតិចិនត្រូវបានលួងលោមឲ្យចូលទៅក្នុងប្រទេសនានា ដែលមានកិច្ចព្រមព្រៀងធ្វើបត្យាប័នជាមួយចិន។
យោងតាមរបាយការណ៍មួយរបស់អង្គការ Safeguard Defenders បានបង្ហាញថា រដ្ឋាភិបាលចិនឥឡូវនេះមានការលើកទឹកចិត្តច្រើនជាងពេលណាៗទាំងអស់ ក្នុងការពង្រីកអំណាចកម្លាំងសន្តិសុខរបស់ខ្លួននៅបរទេស។ នេះគឺដោយសារតែមានមនុស្សកាន់តែច្រើន កំពុងព្យាយាមចាកចេញពីប្រទេស។
ប្រទេសចិនត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតជនបរទេសដូចជា Gui Minhai ដែលគេសង្ស័យថាបានចាប់ពង្រត់ពីប្រទេសថៃ មុនពេលជាប់ឃុំឃាំងនៅប្រទេសចិនក្នុងឆ្នាំ ២០១៥។ មហាសេដ្ឋីចិនម្នាក់ ក៏បានបាត់ខ្លួននៅក្នុងទីក្រុងហុងកុង នៅពីរឆ្នាំក្រោយផងដែរ ហើយត្រូវបានគេជឿថា ស្ថិតនៅក្នុងការឃុំឃាំងរបស់ចិន ដល់សព្វថ្ងៃនេះ។
អង្គការ Safeguard Defenders បញ្ជាក់ថា ប្រទេសចិនបានធ្វើសកម្មភាពខុសច្បាប់នៅក្នុងប្រទេសផ្សេងទៀត ហើយតួលេខ ១០,០០០នាក់ចាប់តាំងពីឆ្នាំ២០១៤មកនេះ អាចជាចំនួនត្រឹមតែមួយភាគប៉ុណ្ណោះ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ចំនួនជនជាតិចិនដែលត្រូវបង្ខំឲ្យត្រឡប់ទៅវិញមានប្រហែល ២,៥០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ចិន ប្រាប់ឲ្យកាត់បន្ថយការទិញទំនិញពីបរទេស ប្រយ័ត្នឆ្លងកូវីដ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?