ព័ត៌មានអន្ដរជាតិ
សប្បាយក្លាយទុក្ខ នាយករដ្ឋមន្ត្រីអង់គ្លេសកំពុងប្រឈមអស់តំណែង
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កំពុងប្រឈមនឹងបាត់បង់តំណែងដោយសារតែលោកមានពិធីជប់លៀងនៅសួនច្បារឯគេហដ្ឋានផ្លូវការរបស់លោកដែលត្រូវបានចោទប្រកាន់បំពានច្បាប់កូវីដ-១៩ និងចំពេលព្រះមហាក្សត្រិយ៍កាន់ទុក្ខព្រះស្វាមីសោយទិវង្គតថែមទៀត។
នៅក្នុងគ្រោះថ្នាក់មួយសម្រាប់ភាពដឹកនាំ លោក Johnson ត្រូវបានចោទប្រកាន់ពីការបំភាន់សមាជិកសភា និងសាធារណៈអំពីពិធីជប់លៀងសប្បាយរីករាយនៅ 10 Downing Street ក្នុងទីក្រុងឡុងកាលពីខែមេសា ឆ្នាំមុនជាពេលកូវីដ-១៩រាតត្បាតខ្លាំង។
លោកមិនត្រឹមតែប្រឈមនឹងការអំពាវនាវឲ្យលាលែងពីក្រុមប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងចំណោមសមាជិកគណបក្សអភិរក្សនិយមរបស់លោកក៏មានការបះបោរដែរ។
លើសពីការលាតត្រដាងអំពីការជួបជុំដែលបំពាន់គោលការណ៍ទប់ស្កាត់កូវីដដ៏មានឥទ្ធិពល លោកនាយករដ្ឋមន្ត្រីរូបនេះក៏ប្រឈមនឹងបញ្ហាផ្សេងទៀត ក្នុងនោះមានការប្រមូលមូលនិធិសម្រាប់ការជួសជុលផ្ទះល្វែងមួយ និងកាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោកបានព្យាយាមជួយសង្គ្រោះសមាជិកសភារបស់គណបក្សអភិរក្សម្នាក់ដែលជាប់ព័ន្ធនឹងរឿងអាស្រូវផ្ទាល់ខ្លួន។
អតីតទីប្រឹក្សាកំពូលរបស់លោក គឺលោក Dominic Cummings បានចោទប្រកាន់ថា លោកបានព្រមានលោកនាយករដ្ឋមន្ត្រីពិធីជប់លៀងផឹកស៊ីនៅឧទ្យាន Downing Street មុនពេលពិធីកើតឡើង ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបាននិយាយថា គ្មាននរណាព្រមានលោកទេ។
ឥឡូវនេះ ក្រុមអភិរក្សគណបក្សលោកបានកំពុងថ្លឹងថ្លែងអំពីបុរសដែលបានជួយឲ្យឈ្នះការបោះឆ្នោត Brexit និងបង្កើនភាពខ្លាំងរហូតទទួលបានជ័យជម្នះក្នុងការបោះឆ្នោតចុងក្រោយតាមពិតគឺអាចចំណាយបាន។
មន្ត្រីរាជការជាន់ខ្ពស់ លោកស្រី Sue Gray គ្រោងនឹងបោះពុម្ពផ្សាយអំពីរបាយការណ៍មួយដែលការបំពានច្បាប់កូវីដត្រូវបានចោទប្រកាន់នៅក្នុងការបិទខ្ទប់នៅក្នុងពិធីជួបជុំគ្នានៅ Downing Street និងនាយករដ្ឋានរដ្ឋាភិបាល។ ក្រុមការងាររបស់លោកស្រី Gray បានទាក់ទងទៅលោក Cummings ដើម្បីជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះ សមាជិកសភាជាច្រើនបានលាតត្រដាងជាសាធារណៈថា ពួកគេបានដាក់ស្នើលិខិតមិនទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រីទៅលោក Graham Brady ដែលជាប្រធានគណកម្មាធិការ១៩២២។
លើសពីនេះទៀត ក្រុមសមាជិកសភាគណបក្សអភិរក្សនិយមប្រហែលជា២០នាក់ដែលត្រូវបានបោះឆ្នោតជ្រើសរើសមុនគេនៅឆ្នាំ២០១៩ក៏បានជួបប្រជុំគ្នាដើម្បីដាក់លិខិតទៅលោក Graham ដែរ។
ប្រសិនបើសមាជិកសភា៥៤នាក់ដាក់លិខិតទៅលោក Graham បង្ហាញពីការមិនទុកចិត្តរបស់ពួកគេចំពោះលោកនាយករដ្ឋមន្ត្រី ដូច្នេះអ្នកដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីនឹងកាន់តែពិបាកឈរជើង។
តាមពិតទៅ លោកនាយករដ្ឋមន្ត្រី Johnson បានធ្វើការសុំទោសជាសាធារណៈទៅព្រះមហាក្សត្រិយ៍អំពីពិធីជប់លៀង No 10 មុនថ្ងៃបុណ្យព្រះរាជសពព្រះអង្គ Duke of Edinburgh កាលពីខែមេសា ឆ្នាំមុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់