Connect with us

សុខភាព

អ្នកជំនាញព្រមានការចម្លងវីរុសកូវីដតាមរយៈទឹកកាម

បានផុស

នៅ

អ្នកឯកទេសខាងបង្កកំណើតនៅអង់គ្លេសព្រមានថា ទោះជាមិនមានការចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកកាមក៏ពិត ប៉ុន្តែដៃគូរួមភេទមិនត្រូវធ្វេសប្រហែសលើករណីនេះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យ Allan Pacey ដែលជាអ្នកជំនាញខាងភេទបុរស នៃសាកលវិទ្យាល័យ Sheffield នៅអង់គ្លេស មានប្រសាសន៍ថា មកទល់ពេលនេះមានភ័ស្តុតាងមិនច្រើនឡើយអំពីវីរុស COVID-19 ដែលថាអាចឆ្លងតាមរយៈអង្គធាតុរាវរបស់បុរស តែទោះជាយ៉ាងនេះក្ដី មិនត្រូវបដិសេធទាំងស្រុងនោះទេ។ ការវិភាគមួយចំនួនបង្ហាញថា Covid-19 អាចនឹងមានវត្តមាននៅក្នុងពងស្វាស ដែលធ្វើឱ្យការបញ្ជូនតាមរយៈទឹកកាមអាចទៅរួច។

លោកសាស្ត្រាចារ្យអះអាងបន្តថា លោកបានពិនិត្យឡើងវិញនូវឯកសារវិទ្យាសាស្ត្រល្អៗ ចំនួន ១៤ ស្តីពីវីរុស Covid-19 និងការបង្កកំណើតរបស់បុរស។ ក្នុងនោះមានតែឯកសារចំនួន ៤ ប៉ុណ្ណោះពាក់ព័ន្ធនឹងបុរសដែលគេសិក្សាទៅលើមនុស្សប្រុសប្រមាណជិត ៣០០ នាក់​ ។

សម្រង់សម្ដីសាស្ត្រាចារ្យ Pacey ពី ​Dailymail បានឲ្យដឹងថា “បច្ចុប្បន្នមានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលថា កូវីដ-១៩ ​អាចឆ្លងតាមទឹកកាម។ ប៉ុន្តែខ្ញុំមិនគិតថាវាពិតទាំងអស់ទេ ឬត្រូវបដិសេធទាំងស្រុងនោះដែរ ដូច្នេះយើងនៅតែត្រូវសិក្សាបន្តទៀត” ។

ជាទូទៅ ​Covid-19 ប្រើភាគល្អិតរបស់វាដើម្បីចម្លងភ្ជាប់ទៅនឹងប្រូតេអ៊ីន ACE2 ក្នុងខ្លួននិងបំផ្លាញកោសិកាមនុស្ស។ រីឯអ្នកទទួលរងនូវមេរោគទាំងនោះត្រូវបានរកឃើញនៅក្នុងបំពង់ផ្លូវដង្ហើម និងខ្លះទៀតនៅក្នុងបេះដូង សរសៃឈាម តម្រងនោម ថ្លើម ក៏ដូចជានៅក្នុងពងស្វាសផងដែរ។​

ដោយឡែក វេជ្ជបណ្ឌិត Richard Viney ជាអ្នកពិគ្រោះយោបល់ខាងវះកាត់តម្រងនោម នៅទីក្រុង Birmingham បានប្រាប់ MailOnline កាលពីខែមេសា ឆ្នាំមុនយ៉ាងដូច្នេះ “ពងស្វាសត្រូវបានគេដឹងថាជាឧបករណ៍ទទួល ACE2 ដែលវីរុសប្រើដើម្បីចូលទៅកាន់កោសិកា។ តាមអំណះអំណាងនេះ មានន័យថា ​ពងស្វាសអាចជាគោលដៅសម្រាប់ Covid-19 បានដែរ”។

ចំណែកការស្រាវជ្រាវតូចៗផ្សេងទៀតបានបង្ហាញថា ចំនួនមេជីវិតរបស់បុរសដែលឆ្លងមេរោគ Covid-19 បានធ្លាក់ចុះជាបណ្តោះអាសន្ន ក្រោយពីពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ។

យោងតាមការលើកឡើងប៉ុន្មានខាងលើ ក្រុមអ្នកជំនាញបានព្រមានពីគ្រោះថ្នាក់នៃការចម្លងវីរុសកូវីដ-១៩ តាមរយៈទឹកកាម បើទោះពុំទាន់មានការសិក្សាច្រើនអំពីករណីនេះក្ដី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Dailymail

ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

ចុចអាន៖ វេជ្ជបណ្ឌិតជំនាញថា រោគសញ្ញាកូវីដ-១៩ អាចមានរយៈពេល ៦ សប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម