Connect with us

ព័ត៌មានអន្ដរជាតិ

ជនស៊ីវិល អ៊ុយក្រែន ចូលហ្វឹកហាត់ជាមួយយោធា ចំពេលភ័យខ្លាច ការឈ្លានពានរបស់ រុស្ស៊ី

បានផុស

នៅ

ជន​ស៊ីវិល​អ៊ុយក្រែន​កំពុង​ហ្វឹកហាត់ជាមួយយោធា​នៅ​ជិត​ក្រុង​គៀវ ខណៈដែល​ការ​គំរាម​កំហែង​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​កំពុងកើតមានឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គហ្វឹកហ្វឺនគឺជាវគ្គមួយក្នុងចំណោមវគ្គជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែនដែលរៀបចំដោយយោធារបស់ប្រទេសនេះគឺដើម្បីទទួលស្គាល់ថា កងកម្លាំងធម្មតារបស់អ៊ុយក្រែនតែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ ។

អ៊ុយក្រែន​មាន​ប្រវត្តិ​ប្រើ​ទាហាន​ស៊ីវិល​ក្នុង​សមរភូមិ ។ ក្នុងឆ្នាំ ២០១៤ កងពលតូចស្ម័គ្រចិត្តបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីនៅភាគខាងកើត ហើយក្រោយមកអង្គភាព​ទាំងនោះ​ត្រូវ​បាន​បញ្ចូល​ជា​ផ្លូវការ​ទៅក្នុង​យោធា​អ៊ុយក្រែន ក្នុង​នាម​ជា​កងកម្លាំង​ការពារ​ដែនដី ។

ទន្ទឹមនោះ រុស្ស៊ី​បាន​បដិសេធ​ជានិច្ច​នូវ​ចេតនា​ឈ្លានពាន​អ៊ុយក្រែន ។ ដោយសារវិបត្តិនេះ ទីក្រុងមូស្គូបានចេញការទាមទារជាបន្តបន្ទាប់ទៅកាន់មហាអំណាចលោកខាងលិច រួមទាំងការធានាថា សម្ព័ន្ធមិត្តយោធាណាតូនឹងមិនពង្រីកទៅភាគខាងកើតទៀតឡើយ ។

ស្របពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងការទូតកំពុងបន្ត ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្វាគមន៍ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចា ។

បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោនបានព្រមានទីក្រុងមូស្គូកុំឲ្យឈ្លានពានអ៊ុយក្រែន ហើយបានជំរុញឲ្យប្រទេសទាំងពីរត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលបានរៀបចំឡើងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងតំបន់ភាគខាងកើត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ មកដឹងអាវុធទំនើបៗ ៥ ប្រភេទ ​រុស្ស៊ី​ អាចប្រើកម្ទេច​ ​អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៧ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ២៨ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម