ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ឆ្លង អូមីក្រុង និងប្រាប់រយៈពេលព្យាបាល
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអង្គារថា លោកបានឆ្លងវីរុសកូវីដបំប្លែងខ្លួនអូមីក្រុង ប៉ុន្តែពេលនេះបានជាសះស្បើយហើយ ។
លោកបាននិយាយថា “ថ្មីៗនេះខ្ញុំបានឆ្លងកូវីដម្តងទៀត ។ វាជាវីរុសបំប្លែងខ្លួនអូមីក្រុង ។ ខ្ញុំបានឆ្លងវា ទោះបីជាខ្ញុំបានទទួលការវ៉ាក់សាំងចំនួន ៤ ដូសក៏ដោយ ។ ២ ដូសដំបូងគឺវ៉ាក់សាំង Sinopharm និង ២ ដូសចុងក្រោយគឺវ៉ាក់សាំង Pfizer” ។
លោក ថាក់ស៊ីន បញ្ជាក់ថា នៅពេលដែលគាត់បានឆ្លងអូមីក្រុង គាត់មានរោគសញ្ញាដូចជំងឺផ្តាសាយទូទៅ រួមទាំងឈឺបំពង់ក និងក្តៅខ្លួន ដែលអាចព្យាបាលបានដោយថ្នាំ ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ ។
លោក ថាក់ស៊ីន បាននិយាយទៀតថា គាត់បានទទួលការព្យាបាលរយៈពេល ៥ ថ្ងៃដើម្បីជាសះស្បើយពីរោគសញ្ញាស្រាល ប៉ុន្តែប្រើពេលរហូតដល់ ១០ ថ្ងៃទើបជាដាច់ បន្ទាប់ពីឆ្លងអូមីក្រុង ។
ទន្ទឹមនោះលោក ថាក់ស៊ីន ក៏បានលើកទឹកចិត្តប្រជាជនថៃការពារខ្លួនឲ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច អូមីក្រុង ខ្លាំងពេកនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន គ្រោងមកប្រទេសវិញឆ្នាំនេះ ជាមួយគោលបំណងធំៗចំនួន ៤
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់