ព័ត៌មានអន្ដរជាតិ
ទោះឆ្លងកូវីដក្នុងថ្នាក់រៀន ក៏ថៃមិនបិទសាលាដែរ លុះត្រារឿងមួយកើតឡើង
យោងតាមអគ្គនាយករង នៃនាយកដ្ឋានសុខាភិបាលថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមករាថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ នឹងមិនបញ្ជាឲ្យបិទសាលារៀននោះទេ ទោះមានសិស្សមួយចំនួនឆ្លងមេរោគកូវីដ១៩ក៏ដោយ ប៉ុន្តែនឹងបិទ ប្រសិនបើមានការឆ្លងជាចង្កោម។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Thailand_teachers_schools_Unicef-Thailand-1024x622.webp)
លោកវេជ្ជបណ្ឌិត Sarawut Boonsuk ពន្យល់ថា ក្រសួងនឹងបញ្ជាឲ្យសាលា បិទថ្នាក់រៀនរយៈពេលបីថ្ងៃ ដើម្បីសម្អាតឲ្យបានហ្មត់ចត់ ប្រសិនបើរកឃើញការឆ្លងមួយ ឬពីរករណីក្នុងថ្នាក់រៀន ហើយសាលាទាំងមូលនឹងត្រូវបិទរយៈពេលបីថ្ងៃ ដើម្បីសម្អាតប្រសិនបើករណីឆ្លងត្រូវបានរកឃើញនៅក្នុងថ្នាក់រៀនលើសពី១។
លោកក៏បានបន្ថែមផងដែរថា សាលារៀនអាចផ្អាកសកម្មភាពជាក្រុមទាំងអស់ ហើយតម្រូវឲ្យសិស្សនៅក្នុងក្រុមដែលមានហានិភ័យខ្ពស់ រៀនតាមអនឡាញដើម្បីការពារសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Nm0m9WwAguj0uykGrcjI-1024x560.jpg)
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១ខែមករាមក តួលេខផ្លូវការរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួននៃការឆ្លងកូវីដក្នុងចំណោមកុមារដែលមានអាយុពី១៣ទៅ១៩ឆ្នាំ បានកើនឡើងច្រើនជាងក្រុមអាយុផ្សេងទៀត ថ្វីបើអត្រាមរណភាពក្នុងចំណោមអនីតិជន មានកម្រិតទាបបំផុតក៏ដោយ។
ប្រទេសថៃបានចាក់ថ្នាំបង្ការកូវីដដូសទី១ដល់កុមារចំនួន ៤.៥លាននាក់ដែលមានអាយុពី ១២ ដល់១៨ ឆ្នាំ ពោលគឺស្មើនឹង ៨៨,៤% ក្នុងចំណោមអនីតិជនប្រមាណ៥លាននាក់នៅក្នុងក្រុមអាយុនេះ ខណៈកុមារសរុប ៤.០៩លាននាក់ ឬ ៧៩,៦% នៃក្រុមអាយុនេះបានទទួលវ៉ាក់សាំងដូសទីពីរ។ ក្រសួងមានបំណងចាប់ផ្ដើមចាក់វ៉ាក់សាំងដល់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ នៅពាក់កណ្ដាលខែកុម្ភៈ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ រកឃើញជនជាតិ ថៃ មួយក្រុម ឆ្លង អូមីក្រុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត