ព័ត៌មានអន្ដរជាតិ
រថយន្តដឹកមីន ជួបគ្រោះថ្នាក់ចរាចរណ៍នៅ ហ្គាណា បង្កជាការផ្ទុះដ៏អន្តរាយ
រថយន្តដឹកគ្រឿងផ្ទុះដែលប្រើក្នុងការរុករករ៉ែ បានបុកជាមួយម៉ូតូមួយគ្រឿង ហើយផ្ទុះឡើងនៅភាគខាងលិចប្រទេសហ្គាណា ដោយបណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។

ការផ្ទុះបានកើតឡើងនៅក្រុង Apiate ចន្លោះទីប្រជុំជន Bogoso និង Bawdie ក្នុងតំបន់ភាគខាងលិចប្រទេស ខណៈរថយន្តដឹកគ្រឿងផ្ទុះកំពុងធ្វើដំណើរទៅកាន់អណ្តូងរ៉ែមាស Chirano ដែលដំណើរការដោយក្រុមហ៊ុន Kinross មានមូលដ្ឋាននៅប្រទេសកាណាដា។
វីដេអូពីកន្លែងកើតហេតុដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមករា បានបង្ហាញពីតំបន់ផ្ទុះ ដោយអគារជាច្រើនត្រូវកម្ទេច បាក់រលំក្លាយជាសំណល់។

ប៉ូលិសបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ការស៊ើបអង្កេតបឋមបានរកឃើញថា រថយន្តដឹកមីន បានបុកជាមួយម៉ូតូដែលបណ្តាលឲ្យមានការផ្ទុះនេះ”។
សាធារណជនត្រូវបានណែនាំឲ្យចាកចេញពីតំបន់កើតហេតុ ទៅកាន់ទីប្រជុំជននានានៅក្បែរនោះដើម្បីសុវត្ថិភាពរបស់ពួកគេ ខណៈកិច្ចប្រឹងប្រែងសង្គ្រោះកំពុងដំណើរការ។

លោក Seji Saji Amedonu អគ្គនាយករងនៃអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NADMO) បាននិយាយថា អគារចំនួន ៥០០ ត្រូវបានបំផ្លាញ។
ស្របពេលជាមួយគ្នានោះ មន្ត្រីគ្រាអាសន្នប្រចាំតំបន់ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរថា លោកបានឃើញសាកសពមនុស្សចំនួន១០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រថយន្តដឹកប្រេងកំពុងឆេះ បែរនាំគ្នាទៅប្រមូលប្រេងធ្លាយ ស្រាប់តែផ្ទុះស្លាប់ជាង៦០នាក់ នៅហៃទី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ