ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ត្រូវការពលករជំនាញ៤០ម៉ឺននាក់ក្នុងមួយៗឆ្នាំពីក្រៅប្រទេស
រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសអាល្លឺម៉ង់ចង់ទាក់ទាញពលករជំនាញ៤០ម៉ឺននាក់មកពីក្រៅប្រទេសជារៀងរាល់ឆ្នាំដើម្បីដោះស្រាយអតុល្យភាពប្រជាសាស្ត្រ និងកង្វះកម្លាំងពលកម្មនៅក្នុងវិស័យសំខាន់ៗដើម្បីស្តារឡើងវិញពីការបំផ្លាញដោយវិបត្តិកូវីដ-១៩។
លោក Christian Duerr មេដឹកនាំសភានៃសហគ្រប់គ្រងគណបក្សប្រជាធិបតេយ្យសេរី (FDP) បានប្រាប់ទស្សនាវដ្តីសេដ្ឋកិច្ចថា ៖«កង្វះពលករជំនាញឥឡូវនេះធ្ងន់ធ្ងរដែលកំពុងវាយប្រហារសេដ្ឋកិច្ចរបស់យើង»។
«យើងខ្ញុំអាចមានបញ្ហាតែកម្លាំងពលកម្មវ័យចំណាស់ស្ថិតក្រោមការគ្រប់គ្រងដោយគោលការណ៍អន្តោប្រវេសន៍ទំនើប។ យើងត្រូវតែឈានទៅរកពលករជំនាញ៤០ម៉ឺននាក់ពីក្រៅប្រទេសឲ្យបានលឿនបំផុតតាមដែលអាចទៅរួច»។ លោក Duerr បានរៀបរាប់។
គណបក្សសង្គមប្រជាធិបតេយ្យរបស់លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz, គណបក្សសេរីនិយម (FDP) របស់លោក Duerr និងគណបក្សបៃតង Greens បានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀងចម្រុះលើវិធានការដូចជា ប្រព័ន្ធពិន្ទុសម្រាប់អ្នកជំនាញពីប្រទេសក្រៅពីអឺរ៉ុប និងការលើកប្រាក់ឈ្នួតអប្បរមាដល់ទៅ១៣.៦០ដុល្លារក្នុងម៉ោងដើម្បីធ្វើការនៅអាល្លឺម៉ង់ឲ្យកាន់តែទាក់ទាញ។
វិទ្យាស្ថាន័នសេដ្ឋកិច្ចអាល្លឺម៉ង់បានប៉ាន់ស្មានថា កម្លាំងពលកម្មនឹងថយចុះជាង៣០ម៉ឺននាក់នៅឆ្នាំនេះ ដោយសារពលករចាស់ចូលនិវត្តរ៍ច្រើនជាងពលករក្មេងដែលទើបចូលទីផ្សារការងារ។
គម្លាតនេះត្រូវបានគេរំពឹងកាន់តែច្រើនរហូតដល់ជាង៦០ម៉ឺននាក់នៅឆ្នាំ២០២៩ ដែលខ្វះខាតបុគ្គលិកកាន់តែច្រើននៅពេលពលករកាន់តែអាយុច្រើននៅឆ្នាំ២០៣០រហូតដល់៥លាននាក់។ ចំនួនប្រជាជនអាល្លឺម៉ង់ក្នុងការងារបានកើនឡើងជិត៤៥លាននាក់កាលពីឆ្នាំមុន បើទោះជាជួបវិបត្តិកូវីដក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ