Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត វាយប្រហារពន្ធនាគារយេម៉ែន សម្លាប់មនុស្ស៧០នាក់

បានផុស

នៅ

ការវាយប្រហារតាមអាកាសពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ទៅលើពន្ធនាគារមួយក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សជាង៧០នាក់។

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃសុក្រទី២១ខែមករា នៅក្នុងទីក្រុង Saada ដែលជាបន្ទាយរឹងមាំនៃចលនាឧទ្ទាម Houthi។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួន​អ្នក​ស្លាប់​ពិត​ប្រាកដ​មិនទាន់ត្រូវបានគេដឹង​ច្បាស់​ទេ។ អង្គការគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។

ស្របពេលជាមួយគ្នានោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា “ការវាយប្រហារត្រូវតែបញ្ឈប់ជាដាច់ខាត” ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតលើការវាយប្រហារនេះ។

គួរបញ្ជាក់ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រយុទ្ធជាមួយក្រុមឧទ្ទាម Houthi ចាប់តាំងពីឆ្នាំ២០១៥មក។

ជនស៊ីវិលរាប់សែននាក់ រួមទាំងកុមារជាង១ម៉ឺននាក់ផងដែរ ត្រូវបានសម្លាប់ ឬរងរបួស ដោយសារការប្រយុទ្ធគ្នាដោយផ្ទាល់។

មនុស្សរាប់លាននាក់ត្រូវបានផ្លាស់ទីលំនៅ ហើយប្រជាជនភាគច្រើន ត្រូវប្រឈមមុខនឹងគ្រោះទុរភិក្ស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ យេម៉ែន អូសចារកម្ម ៩នាក់ មកប្រហារជីវិតជាសាធារណៈយ៉ាងសាហាវ (វីដេអូនិងរូបភាពនៅខាងក្នុង)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម