Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក កំពុងជួបបញ្ហាកាន់តែអាក្រក់ទៅៗចំនួន ៣

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានចង្អុលបង្ហាញថា ពិភពលោកកាន់តែអាក្រក់ទៅៗជាងកាលពី ៥ ឆ្នាំមុន ដោយសារតែជំងឺរាតត្បាតកូវីដ ១៩ វិបត្តិអាកាសធាតុ និងភាពតានតឹងភូមិសាស្ត្រនយោបាយដែលបានបង្កឲ្យមានជម្លោះនៅគ្រប់ទីកន្លែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងពីអាទិភាពបន្ទាន់ចំនួន ៣ ដែលកំពុងធ្វើឲ្យពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង ទី ១ គឺកង្វះការចាក់វ៉ាក់សាំងនៅក្នុងផ្នែកធំៗនៃពិភពលោក ជាពិសេសនៅទ្វីបអាហ្រ្វិក ។ ទី ២ គឺតម្រូវការកាត់បន្ថយការបំភាយឧស្ម័ន ៤៥ ភាគរយនៅក្នុងទសវត្សរ៍នេះ ក៏ដូចជាកំណត់ការឡើងកម្ដៅផែនដីនាពេលអនាគតដល់ ១.៥ អង្សាសេ និងទី ៣ គឺស្ថានភាពហិរញ្ញវត្ថុដ៏អយុត្តិធម៌បំផុតនៅលើពិភពលោកដែលអនុគ្រោះដល់ប្រទេសអ្នកមាន ។

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនមានធនធានតិចតួចណាស់ មានបំណុលខ្ពស់ ហើយពួកគេបង់អត្រាការប្រាក់ខ្ពស់ជាងនៅអឺរ៉ុប ឬអាមេរិកខាងជើង មិនមានវ៉ាក់សាំង និងទទួលរងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុមិនសមាមាត្រ ។

លោក Guterres បាននិយាយថា “ខ្ញុំសង្ឃឹមថា យើងស្ថិតក្នុងស្ថានភាពមួយដែលវាអាចនឹងអាចកើតមានក្នុងពេលឆាប់ៗនេះក្នុងការបញ្ឈប់អរិភាព ហើយនោះជាកន្លែងដែលខ្ញុំផ្តោតការខិតខំប្រឹងប្រែងភាគច្រើនរបស់ខ្ញុំ” ។

ជាចុងក្រោយលោក Guterres បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានអំណាចដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្ម និងបញ្ជាឲ្យមានសកម្មភាពយោធា ត្រូវបានបែងចែក ជាពិសេសសមាជិកអចិន្ត្រៃយ៍វេតូទាំង ៥ ។ រុស្ស៊ី និងចិន តែងតែមានជម្លោះជាមួយសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង លើបញ្ហាសំខាន់ៗ រួមទាំងទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើងជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ភ្ញាក់ផ្អើល! អាមេរិក ​ផ្តល់​វ៉ាក់សាំង​កូវីដ​ដល់ ​កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម