ព័ត៌មានអន្ដរជាតិ
កាណាដា ផ្ដល់ប្រាក់កម្ចីដល់ អ៊ុយក្រែន ទប់ទល់ជាមួយ រុស្ស៊ី
នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកាណាដានឹងផ្តល់ប្រាក់កម្ចីរហូតដល់ ៩៦ លានដុល្លារដល់រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសនេះ ស្របពេលមានភាពតានតឹងជាមួយរុស្ស៊ី ។

លោក Trudeau បាននិយាយថា “ទន្ទឹមនោះ កាណាដាក៏នឹងផ្តល់ប្រាក់កម្ចីបន្ថែមរហូតដល់ ១២០ លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែន ។ ប្រាក់កម្ចីនេះនឹងជួយគាំទ្រដល់ភាពធន់នឹងសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងដើម្បីទប់ទល់ជាមួយរុស្ស៊ីជាដើម” ។
លោក Trudeau បានពន្យល់ថា រដ្ឋាភិបាលកាណាដាក៏កំពុងស្វែងរកជម្រើសផ្សេងទៀតដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយផ្សេងទៀតដល់អ៊ុយក្រែនផងដែរ ។

ទន្ទឺមនោះ រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joy បានធានាការគាំទ្ររបស់កាណាដាដល់អ៊ុយក្រែន ចំពេលមានភាពតានតឹងនាពេលបច្ចុប្បន្នទាំងក្នុង និងក្រៅប្រទេសជាមួយរុស្ស៊ី ។
លោកស្រី Joy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា “ស្ថានភាពនៅអ៊ុយក្រែនគឺស្មុគស្មាញ ហើយយើងបានរៀបចំដើម្បីផ្តល់ការគាំទ្រសម្រាប់ភាពធន់នឹងសេដ្ឋកិច្ចរបស់ប្រទេស” ហើយលោកបន្ថែមថា ទីក្រុង Ottawa នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូលើបញ្ហានៃការគាំទ្រសម្រាប់អ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បាននិយាយថា បន្ថែមពីលើប្រាក់កម្ចីនេះ ប្រទេសកាណាដាបានផ្តល់ប្រាក់រហូតដល់ ៤.៧ លានដុល្លារដើម្បីគាំទ្រដល់ការអនុវត្តប្រាក់កម្ចីនេះ ខណៈមន្ត្រីនៃប្រទេសទាំងពីរកំពុងពិភាក្សារួចហើយអំពីលក្ខខណ្ឌសក្តានុពលនៃប្រាក់កម្ចី និងពេលវេលាសម្រាប់ការអនុវត្តរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម