Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងក្រោមសមុទ្រ តុងហ្គា នៅតែសកម្ម ហើយអាចផ្ទុះម្ដងទៀត

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រជប៉ុនព្រមានថា ភ្នំភ្លើងក្រោមសមុទ្រដែលផ្ទុះចេញពីប្រទេសតុងហ្គានៅតែសកម្មខ្លាំងបើទោះជាវាបានផ្ទុះដ៏ខ្លាំងក្លាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ Nogami Kenji នៃវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូបានវិភាគរូបភាពដែលថតបានដោយផ្កាយរណបកម្មសិទ្ធិរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បង្ហាញថា ទឹកសមុទ្រចម្ងាយ ៣០០ គីឡូម៉ែត្រ គុណនឹង ២០០ គីឡូម៉ែត្រជុំវិញភ្នំភ្លើងបានប្រែទៅជាពណ៌បៃតងលឿង ។

លោក Nogami និយាយ​ថា បាតុភូត​នេះ​ជា​លទ្ធផល​នៃ​ទឹក​អ៊ីដ្រូ​កម្ដៅ (Hydrothermal) ​លាយ​ជាមួយ​ទឹក​សមុទ្រ ។ លោកនិយាយថា វាគឺជាតម្រុយដែលអាចកត់សម្គាល់បានយ៉ាងងាយបំផុតចំពោះសកម្មភាពនៃភ្នំភ្លើងក្រោមទឹក ដែលពិបាកសង្កេតជាងភ្នំភ្លើងនៅលើដី ។

លោក Nogami ក៏​និយាយ​ដែរ​ថា គាត់​មិន​ដែល​ឃើញ​ផ្ទៃ​ទឹក​ដ៏​ធំ​បែប​នេះ​ប្រែ​ពណ៌​ទេ ។ លោក​និយាយ​ថា វា​បង្ហាញ​ថា​ ភ្នំភ្លើង​បន្ត​បញ្ចេញ​បរិមាណ​ដ៏ច្រើន​នៃ​​ទឹក​អ៊ីដ្រូ​កម្ដៅ (Hydrothermal) ។

លោកសាស្ត្រាចារ្យព្រមានថា ភ្នំភ្លើងអាចនឹងផ្ទុះឡើងម្តងទៀត ទោះបីជាក្នុងកម្រិតតូចជាងមុនក៏ដោយ ហើយផេះភ្នំភ្លើង និងថ្មភ្នំភ្លើងអាចរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាស និងសមុទ្រ ។

លោកនិយាយថា សកម្មភាពនៃភ្នំភ្លើងគួរតែត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដើម្បីធានាសុវត្ថិភាពរបស់មនុស្សដែលរស់នៅក្នុងតំបន់ក៏ដូចជាបុគ្គលិកជំនួយជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តុងហ្គា មានតែបណ្ដាញ 2G ប្រើប៉ុណ្ណោះ ក្រោយជួបរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១០ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម