Connect with us

ព័ត៌មានអន្ដរជាតិ

ចិន និងប៉ាគីស្ថាន ធ្វើសមយុទ្ធដែនអាកាសរួមគ្នា

បានផុស

នៅ

សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា សមយុទ្ធរួមគ្នារវាងកងទ័ពអាកាសប៉ាគីស្ថាន និងចិនបានចាប់ផ្តើមនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ។

យោងតាមកងទ័ពអាកាសប៉ាគីស្ថាន (PAF) បានឲ្យដឹងថា សមយុទ្ធដែនអាកាស Shaheen-IX នៃជុំទី ៩ ដែលធ្វើឡើងជារៀងរាល់ឆ្នាំបានចាប់ផ្តើមនៅឯមូលដ្ឋានប្រតិបត្តិការអាកាសប៉ាគីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះអ្នកចូលរួមក្នុងកងអនុសេនាធំនៃកងកម្លាំងអាកាសរបស់ទ័ពរំដោះប្រជាជនចិន (PLAAF) រួមមានអ្នកបើកយន្តហោះប្រយុទ្ធ អ្នកគ្រប់គ្រង និងការពារអាកាស និងនាវិកបញ្ជាបច្ចេកទេសនៅលើដីជាដើម ។

បន្ថែមពីនេះពិធីបើកត្រូវបានចូលរួមដោយអនុសេនាធិការដែនអាកាសរបស់កងទ័ពអាកាសប៉ាគីស្ថាន (PAF) លោក Waqas Ahmed Sulehri និងឧត្តមសេនីយ៍ឯក Sun Hong កងកម្លាំងអាកាសរបស់ចិន (PLAAF) ។

ខណៈពេលដែលលោក Sun បាននិយាយថា សមយុទ្ធនេះនឹងធ្វើឲ្យប្រសើរឡើងនូវកម្រិតនៃការហ្វឹកហាត់ប្រយុទ្ធ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពអាកាសទាំងពីរ លោក Sulehri បានអះអាងថា វានឹងផ្តល់នូវឱកាសដើម្បីបង្កើនអន្តរប្រតិបត្តិការនៃកងទ័ពអាកាសទាំងពីរ ក៏ដូចពង្រឹងទំនាក់ទំនងទ្វេភាគីជាដើម ។

កាលពីខែមុនសម្ព័ន្ធមិត្តយូរមកហើយទាំងពីរនេះបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិចិនលោកឧត្តមសេនីយ៍ Wei Fenghe ទៅកាន់ប្រទេសប៉ាគីស្ថាន ។

ប៉ាគីស្ថាន និងចិនមានភាពជាដៃគូយុទ្ធសាស្ត្ររួចទៅហើយ ហើយការផ្លាស់ប្តូរថ្មីៗនៅក្នុងតំបន់បានជំរុញឲ្យសម្ព័ន្ធមិត្តទាំងពីរធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នារឹតតែខ្លាំងជាងមុនផងដែរ ។

ដំណើរទស្សនកិច្ចរបស់លោក Wei ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ នៅពេលមានជម្លោះព្រំដែនដែលកំពុងបន្តរវាងចិន និងឥណ្ឌានៅតាមព្រំដែនហិម៉ាល័យក៏ដូចជាការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងឥណ្ឌា និងសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AA (Anadolu Agency)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម