Connect with us

ព័ត៌មានអន្ដរជាតិ

​បំផ្ទុះរថយន្តមួយនៅ ​អា​ហ្វ​ហ្គា​នី​ស្ថាន ​សម្លាប់​មនុស្ស​ ​៦​នាក់​

បានផុស

នៅ

កាលពីម្សិលមិញនេះ ការបំផ្ទុះមួយបានធ្វើឱ្យរថយន្ត សាំយ៉ុង មួយគ្រឿងផ្ទុះសឹងខ្ទេចទាំងស្រុង នៅក្នុងទីក្រុង Herat ភាគខាងលិចប្រទេស អាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សច្រើននាក់ និងរងរបួសធ្ងន់មួយចំនួនទៀត។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីក្រុមមន្ត្រីក្នុងទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីប៉ូលិសទីក្រុង Herat លោក Mawlawi Ansari បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្ស ៣នាក់បានរងរបួសធ្ងន់ ស្លាប់ ៦នាក់ ខណៈមូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ។

ដោយឡែកមន្ត្រីសុខាភិបាលនៅទីក្រុង Herat ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរថា ការផ្ទុះមួយនេះបានវាយប្រហាររថយន្តដឹកទំនិញធុនតូចមួយគ្រឿង ដែលជារថយន្តប្រើសម្រាប់ការដឹកជញ្ជូនសាធារណៈ។ ហេតុការណ៍បានកើតឡើងកាលពីម៉ោង ៦ល្ងាច ម៉ោងក្នុងស្រុក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម