Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​ដូស​ទី​៤ជួយ​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង​ធន់​នឹង​ឈឺ​ធ្ងន់ខ្លាំង

បានផុស

នៅ

ក្រសួង​សុខាភិបាល​ប្រទេស​អ៉ីស្រាអែល​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូស​ទី​៤​បាន​ផ្តល់​ឲ្យ​មនុស្ស​ចាស់​អាយុ​៦០​ឆ្នាំ​​ឡើង​មានភាព​​ធន់​នឹង​ការ​​ឈឺ​ធ្ងន់​ធ្ងរ​ខ្លាំង​ជាង​​អ្នក​ចាក់​៣​ដូស​​ក្រុម​អាយុដូច​គ្នាដល់​ទី​៣​ដង​ឯណោះ។

ក្រសួង​ក៏​បាន​និយាយ​ដែរ​ថា ​ដូស​ទី​៤ ឬ​ដូស​បន្ថែម​ទី​២​បាន​ធ្វើ​ឲ្យ​មនុស្ស​អាយុ​​៦០​ឆ្នាំ​ឡើង​ក៏​មាន​ភាព​រឹង​មាំ​​ពី​ការ​ឆ្លង​ជាង​​​អ្នក​ចាក់​៣​ដូស​​ដែល​មាន​អាយុ​ដូច​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​បឋម​ចេញ​ផ្សាយ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Sheba របស់​អ៉ីស្រាអែល​​កាល​ពី​ថ្ងៃ​ចន្ទ​មុន​រក​ឃើញ​ថា ដូស​ទី​៤​បង្កើន​អង់ទីគ័រ​ខ្ពស់​ជាង​ដូស​ទី​៣ ប៉ុន្តែ​ប្រហែល​ជា​​មិន​អាច​ការពារ​វីរុរស​បំប្លែង​ខ្លួន Omicron បាន​ទាំង​ស្រុង​នោះ​ទេ។

អ៉ីស្រាអែល​បាន​ចាប់​ផ្តើម​ចាក់​ដូស​ទី​៤​នៃ​វ៉ាក់សាំង Pfizer/BioNtech ដល់​ប្រជា​ជន​ដែល​មាន​​អាយុ​៦០​ឆ្នាំ​ឡើង​តាំង​ពី​ដើម​ខែ​មករា​នេះ ស្រប​ពេល​ដែល​វីរុស Omicron រាត​ត្បាត​ក្នុង​ប្រទេស​ខ្លាំង។

ក្រសួងសុខាភិបាល​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​សិក្សា​ដែល​ខ្លួន​បាន​ធ្វើ​ដោយ​សហការ​ជា​មួយ​សាកល​វិទ្យាល័យ​ធំ​ៗ​ជា​ច្រើន​នៅអ៉ីស្រាអែល និង​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បាន​ប្រៀប​ធៀប​មនុស្ស​អាយុ​​៦០​ឆ្នាំ​ឡើង​ចំនួន​៤០​ម៉ឺននាក់​ដែល​បាន​ចាក់​ដូស​ទៅ​៤​ទៅ​នឹង​មនុស្ស​​៦០​ម៉ឺន​នាក់​​​​ក្នុង​ក្រុម​អាយុ​ដូច​គ្នា​ដែល​បាន​ចាក់​ដូស​ទី​៣​ជាង​៤​ខែ​មុន។

ដូច​​កន្លែង​ផ្សេង​ទៀត​ដែរ អ៉ីស្រាអែល​រង​ការ​វាយ​ប្រហារ​ពី​រវីរុស Omicron ខ្លាំង​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយ​វីរុស​នេះ​ឡើយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ស្នើឲ្យ UN គ្រប់គ្រងប្រទេសអ៊ុយក្រែន ជាបណ្តោះអាសន្នសិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អឺរ៉ុប ប្តេជ្ញាបញ្ជូនទ័ពរក្សាសន្តិភាពទៅអ៊ុយក្រែន និងមិនដកទណ្ឌកម្មរុស្ស៊ី ដាច់ខាត

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

Sokha Hotels

ព័ត៌មានពេញនិយម