ព័ត៌មានអន្ដរជាតិ
កម្តៅមិនថយ អាមេរិកបញ្ជាឲ្យសមាជិកគ្រួសារទូតខ្លួនចាកចេញពីអ៊ុយក្រែន
នៅថ្ងៃអាទិត្យ ទី២៣ ខែមករា សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានកំពុងបញ្ជាឲ្យសមាជិកគ្រួសារដែលមានសិទ្ធិនៃបុគ្គលិកពីស្ថានទូតរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន និងថា ពលរដ្ឋទាំងអស់គួរពិចារណាចាកចេញ ដោយសារការគំរាមកំហែងវាយប្រហាររបស់រុស្ស៊ី។
មន្ត្រីទូតកំពូលសហរដ្ឋអាមេរិក និងរុស្ស៊ីទើបតែបានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រកន្លងទៅនេះ ប៉ុន្តែមិនទទួលបានលទ្ធផលដំណោះស្រាយអ្វីឡើយដោយគ្រាន់តែយល់ព្រមបន្តកិច្ចពិភាក្សាទៀតជុំវិញការដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់របស់រុស្ស៊ីនៅព្រំដែនជាមួយអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ ចក្រភពអង់គ្លេសបានចោទប្រកាន់រដ្ឋាភិបាលវិមានក្រឹមឡាំងកំពុងស្វែងដំឡើងមេដឹកនាំដែលគាំទ្ររុស្ស៊ីនៅទីក្រុង Kyiv។
ក្រសួងការបរទេសអាមេរិកបាននិយាយថា ខ្លួនកំពុងអនុញ្ញាតឲ្យបុគ្គលិកដែលសហរដ្ឋអាមេរិកជួលស្ម័គ្រចិត្តចាកចេញ និងបញ្ជាឲ្យសមាជិកគ្រួសារមានសិទ្ធិពីស្ថានទូតអាមេរិកនៅទីក្រុង Kyiv ចាកចេញពីប្រទេសអ៊ុយក្រែនដោយសារការគំរាមកំហែងផ្នែកយោធារបស់រុស្ស៊ីនៅតែបន្ត។
ក្រសួងបាននិយាយថា ៖«ពលរដ្ឋអាមេរិកនៅអ៊ុយក្រែនគួរពិចារណាចាកចេញឥឡូវនេះដោយប្រើជម្រើសពាណិជ្ជកម្ម ឬដឹកជញ្ជូនឯកជនផ្សេងទៀតដែលអាចទៅរួច»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ