ព័ត៌មានអន្ដរជាតិ
អាចម៍ផ្កាយ ធំជាងរូបសំណាកសេរីភាព ២ ដង កំពុងហោះចូលជិតផែនដី
កំណត់ត្រារបស់អង្គការ NASA បានបង្ហាញថា អាចម៍ផ្កាយយក្សមួយដុំកំពុងខិតមកជិតផែនដី ប៉ុន្តែមិនមានហានិភ័យនៃការបុកទង្គិចគ្នានោះទេ ។

ទីភ្នាក់ងារអវកាសអាមេរិកបានចាត់ថ្នាក់ដុំអាចម៍ផ្កាយ 2017 XC62 ជា “វត្ថុអវកាសនៅជិតផែនដី” (NEO) ដែល NASA ជឿថាមានទទឹងយ៉ាងហោចណាស់ ១៨៩ ម៉ែត្រ ពោលវាមានន័យថា ដុំអាចម៍ផ្កាយនេះមានទំហំធំជាងរូបសំណាកសេរីភាពដល់ទៅ ២ ដង ។
អាចម៍ផ្កាយដ៏ធំសម្បើមនេះត្រូវបានគេរំពឹងថានឹងធ្វើដំណើរឆ្លងកាត់ផែនដីក្នុងល្បឿនប្រហែល ១៥,២៨៨ គីឡូម៉ែត្រក្នុងមួយម៉ោងនៅថ្ងៃទី ២៤ ខែមករានេះ ។

នៅចំណុចជិតបំផុតរបស់វា ថ្មអវកាសត្រូវបានគេរំពឹងថានឹងឆ្លងកាត់ផែនដីនៅចម្ងាយប្រហែល ៧ លានគីឡូម៉ែត្រ ខណៈវត្ថុអវកាសណាមួយដែលផ្លាស់ទីក្នុងចម្ងាយ ៤.៦៥ លានម៉ាយពីផែនដីត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថា “អាចមានគ្រោះថ្នាក់” ។
គួរបញ្ជាក់ថា កាលពីខែមុន ក្រុមអ្នកស្រាវជ្រាវ NASA បានរាយការណ៍ថា អាចម៍ផ្កាយមួយមានទំហំប៉ុន Big Ben នឹងធ្លាក់ចូលបរិយាកាសផែនដីនៅថ្ងៃចូលឆ្នាំសកល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាចម៍ផ្កាយគ្រោះថ្នាក់ ទំហំប៉ុន ប៉ម Eiffel កំពុងហោះសំដៅមក ផែនដី (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ