ព័ត៌មានអន្ដរជាតិ
តាលីបង់ចាប់ផ្តើមពិភាក្សាជាមួយអឺរ៉ុបលើកដំបូងនៅន័រវេស
មន្ត្រីតាលីបង់នឹងជួបមន្ត្រីប្រទេសលោកខាងលិចនៅប្រទេសន័រវេសដែលនឹងក្លាយជាការជួបពិភាក្សាគ្នាលើកដំបូងនៅអឺរ៉ុបចាប់តាំងតាំងពីក្រុមនេះបានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន។
កិច្ចពិភាក្សាដែលគ្រោងធ្វើ៣ថ្ងៃនឹងផ្តោតលើសិទ្ធិមនុស្ស និងវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថាន។ អង្គការសហប្រជាជាតិបាននិយាយថា ៩៥%នៃពលរដ្ឋអាហ្វហ្គានីស្ថានមិនមានអាហារគ្រប់គ្រាន់បរិភោគ។ ការតវ៉ាជាច្រើនបានកើតឡើងនៅអឺរ៉ុបដែលអ្នករិះគន់បានអះអាងថា តាលីបង់មិនគួរត្រូវបានផ្តល់ឲ្យជួបពិភាក្សាឡើយ។
កាលពីថ្ងៃអាទិត្យ សមាជិកតាលីបង់បានជួបជាមួយសកម្មជនសិទ្ធិមនុស្ស ប៉ុន្តែសេចក្តីលំអិតមិនត្រូវបានគេទម្លាយឲ្យដឹងទេ។

សកម្មជនស្ត្រីឈ្មោះ Jamila Afghani បាននិយាយថា អ្នកចរចាបានបង្ហាញឆន្ទៈល្អ។ នាងនិយាយថា ៖«រង់ចាំមើលអ្វីដែលពួកគេនឹងធ្វើដោយផ្អែកលើសំដីរបស់ពួកគេ»។
ថ្ងៃចន្ទត្រូវបានគេចាត់ទុកជាពេលវេលាល្អបំផុតនៃកិច្ចពិភាក្សាជាមួយសមាជិកតាលីបង់ក្នុងជំនួបមន្ត្រីប្រទេសលោកខាងលិច។ តាលីបង់គ្រោងស្នើសុំដំណើរការចូលទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកដែលត្រូវបានបង្កកនៅធនាគារអាមេរិក។
អាហ្វហ្គានីស្ថានមានវិបត្តិអត់ការងារ និងតម្លៃម្ហូបអាហារឡើងខ្ពស់ ខណៈពេលតម្លៃរូបិយប័ណ្ណរបស់ខ្លួនកំពុងធ្លាក់ចុះ ហើយធនាគារបានកំណត់ពីចំនួនទឹកប្រាក់ដែលត្រូវដក។
អង្គការសហប្រជាជាតិបានព្រមានថា ភាពអត់ឃ្លានបានគំរាមកំហែងពលរដ្ឋអាហ្វហ្គានីស្ថាន៥៥%។
គណៈប្រតិភូតាលីបង់ លោក Shafiullah Azam បាននិយាយថា ៖«យើងនឹងស្នើសុំឲ្យឈប់បង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន និងមិនដាក់ទណ្ឌកម្មពលរដ្ឋអាហ្វហ្គានីស្ថានដោយហេតុផលនយោបាយ»។
«ដោយសារភាពអត់ឃ្លាន ដោយសារអាកាសធាតុត្រជាក់ខ្លាំង ខ្ញុំគិតថា វាជាពេលសម្រាប់សហគមន៍អន្តរជាតិជួយពលរដ្ឋអាហ្វហ្គានីស្ថាន។ សូមកុំដាក់ទណ្ឌកម្មពួកគាត់ ដោយសារហេតុផលនយោបាយ»។
ប្រេសិតប្រទេសខាងលិចត្រូវបានគេរំពឹងសង្កត់ធ្ងន់លើសារសំខាន់នៃរដ្ឋាភិបាលតាលីបង់ផ្តាច់មុខ និងសិទ្ធិមនុស្ស។
ចាប់តាំងពីក្តោបក្តាប់អំណាចមក តាលីបង់បានប្រាប់ឲ្យស្ត្រីភាគច្រើនបំផុតស្ថិតនៅផ្ទះ ខណៈអនុវិទ្យាល័យបើកឲ្យចូលរៀនតែក្មេងប្រុស និងគ្រូបង្រៀនប្រុសប៉ុណ្ណោះ។ ស្ត្រីមួយចំនួនបានក្លាយជាគោលដៅសម្រាប់ការនិយាយប្រឆាំងនឹងវិធានការ។
សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានក៏បានក្លាយជាគោលដៅដែរចាប់តាំងពីតាលីបង់កាន់អំណាចមក។
បច្ចុប្បន្ននេះ គ្មានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីជាផ្លូវការឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសន័រវេស លោកស្រី Anniken Huitfeldt បាននិយាយថា កិច្ចប្រជុំមិនបង្ហាញពីការទទួលស្គាល់ ឬភាពស្របច្បាប់នៃរដ្ឋាភិបាលតាលីបង់ឡើយ «ប៉ុន្តែយើងត្រូវតែនិយាយជាមួយអាជ្ញាធរពីបញ្ហានៅក្នុងប្រទេស»។
គំនិតផ្តួចផ្តើមបានបែងចែកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលអ្នកខ្លះសង្កត់ធ្ងន់ពីសារសំខាន់នៃការភ្ជាប់ទំនាក់ទំនងជាមួយតាលីបង់។ ចំណែកអ្នកផ្សេងបានទទួចថា តាលីបង់មិនគួរត្រូវបានបញ្ជើញឲ្យទៅទីក្រុងនៅអឺរ៉ុបឡើយដោយសារពួកគេរំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ។
ការតវ៉ាជាច្រើនបានកើតមាននៅទូទាំងអឺរ៉ុបកាលពីចុងសប្តាហ៍នេះ។ នៅទីក្រុង Oslo អ្នកតវ៉ាម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការពិភាក្សាគឺជាការសើចចំអកចំពោះពលរដ្ឋអាហ្វហ្គានីស្ថានដែលបាត់បង់សមាជិកគ្រួសារ។
ស្ត្រីអ្នកតវ៉ាបាននិយាយថា ៖«អ្នកមិនត្រូវចរចាជាមួយភេរវករទេ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?