ព័ត៌មានអន្ដរជាតិ
វាយប្រហារនៅពន្ធនាគារស៊ីរី ស្លាប់មនុស្សជាង ១០០នាក់
មនុស្សយ៉ាងតិច១២០នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាបន្ត រវាងកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក, កងកម្លាំងដឹកនាំដោយឃឺដ និងក្រុមយុទ្ធជន ISIL (ISIS) បន្ទាប់ពីការវាយប្រហារលើពន្ធនាគារស៊ីរី។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា “សមាជិកក្រុម IS ចំនួន៧៧នាក់ និងយុទ្ធជនឃឺដ៣៩នាក់ រួមទាំងកងកម្លាំងសន្តិសុខផ្ទៃក្នុង, ឆ្មាំពន្ធនាគារ និងកងកម្លាំងប្រឆាំងភេរវកម្ម ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដែលចាប់ផ្តើមតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក”។
លើសារព័ត៌មាន Amaq របស់ខ្លួនកាលពីថ្ងៃសុក្រ ក្រុម ISIL បានអះអាងទទួលខុសត្រូវចំពោះការហែកគុក Ghwayran ដែលគ្រប់គ្រងដោយពួកឃឺដ នៅក្នុងទីក្រុង Hasakeh។

យោងតាម SOHR បានឲ្យដឹងថា ជនស៊ីវិលចំនួន៧នាក់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុងការប្រយុទ្ធគ្នានេះ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ បាននិយាយកាលពីថ្ងៃអាទិត្យទី២៣ខែមករាថា ខ្លួនបានរឹតបន្តឹងការឡោមព័ទ្ធ ដោយមានជំនួយពីទាហានដឹកនាំដោយសហរដ្ឋអាមេរិក ហើយនិយាយថា ទាហានរបស់ខ្លួនចំនួន១៧នាក់ត្រូវបានសម្លាប់។
ខ្លួនចាប់បានអ្នកប្រយុទ្ធចំនួន៨៩នាក់ដែលស្នាក់នៅក្បែរនោះ។ អ្នកនាំពាក្យ SDF ក៏បាននិយាយផងដែរថា កងជីវពលបានចាប់អ្នកទោសចំនួន១០៤នាក់មកវិញ ប៉ុន្តែចំនួនអ្នកហែកគុកសរុប មិនត្រូវបានគេដឹងទេ។

ក្រុមអ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅជិតច្រកទ្វារពន្ធនាគារ ដោយជួយអ្នកទោសរាប់សិបនាក់ឲ្យភៀសខ្លួនចូលទៅក្នុងស្រុក Ghwayran។
គួរបញ្ជាក់ថា អំពើហិង្សានេះ គឺជាការវាយប្រហារបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងមណ្ឌលឃុំឃាំង ដែលដាក់សមាជិកក្រុម ISIL រាប់ពាន់នាក់ ដែលចាប់បានបន្ទាប់ពីពួកគេត្រូវបានកម្ចាត់ដោយការគាំទ្ររបស់សហរដ្ឋអាមេរិកនៅភាគខាងជើង និងភាគខាងកើតប្រទេសស៊ីរី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ លោក បៃដិន បញ្ជាឲ្យបើកការវាយប្រហារអាកាស នៅព្រំដែនអ៊ីរ៉ាក់ – ស៊ីរី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ