Connect with us

ព័ត៌មានអន្ដរជាតិ

រត់ជាន់គ្នាស្លាប់មនុស្សច្រើននាក់ ពេលអ្នកគាំទ្រប្រជ្រៀតគ្នាចូលមើលការប្រកួត​​ AFCON

បានផុស

នៅ

មនុស្សចំនួន៦នាក់ត្រូវបានគេរាយការណ៍ថា ស្លាប់និងរាប់សិបនាក់រងរបួសក្នុងការរត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានដែលរៀបចំការប្រកួតពានរង្វាន់ Africa Cup of Nations (AFCON) ក្នុងប្រទេសកាមេរូន។

​វីដេអូខ្លីប បាន​បង្ហាញ​ពី​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់ ប្រជ្រៀតគ្នា​ចូល​ទៅក្នុង​កីឡដ្ឋាន Paul Biya នៅ​សង្កាត់​មួយ​នៃ​រដ្ឋធានី Yaounde។

លោក Naseri Paul Biya អភិបាលនៃតំបន់កណ្តាលរបស់ប្រទេស កាមេរូន បាននិយាយថា ប្រហែលជាមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ ខណៈអ្នករបួសមួយចំនួន គ្មានសង្ឃឹមរស់។

ស្របពេលជាមួយគ្នានោះដែរ របាយការណ៍មួយទៀតបានឲ្យដឹងថា កុមារមួយចំនួនត្រូវសន្លប់។

កីឡដ្ឋាននេះមានសមត្ថភាពផ្ទុកមនុស្សបាន ៦ម៉ឺននាក់ ប៉ុន្តែដោយសារតែការរឹតបន្តឹងការពារកូវីដ កីឡដ្ឋាននេះត្រូវបានគេកំណត់មិនឲ្យដាក់មនុស្សលើស៨០%ទេ។

មន្ត្រី​ការប្រកួតបានអះអាងថា ​មានមនុស្ស​ប្រហែល ៥ម៉ឺននាក់ ​ព្យាយាម​ចូលទៅក្នុងកីឡដ្ឋាន។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិក ហៅកាត់ CAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតរឿងនេះ ហើយព្យាយាមដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង។

គួរបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាង កាមេរូន និង កូម័រ នៅតែធ្វើឡើង បើទោះបីជាមានឧបទ្ទវហេតុនេះក៏ដោយ និងបានបញ្ចប់ដោយលទ្ធផលម្ចាស់ផ្ទះឈ្នះក្នុងលទ្ធផល ២-១៕

ប្រែសម្រួល៖​​​ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ទស្សនាវីដេអូ ប្រជាជនអាហ្វហ្គានីស្ថាន រត់ជាន់គ្នាស្លាប់នៅច្រកព្រំដែន ពេលសម្រុកចេញពីប្រទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម