Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងអាមេរិក ជួបឧប្បត្តិហេតុក្នុង សមុទ្រចិនខាងត្បូង

បានផុស

នៅ

កងទ័ពជើងទឹកអាមេរិកចំនួន៧នាក់បានរងរបួសកាលពីថ្ងៃចន្ទទី២៤ខែមករា នៅពេលយន្តហោះចម្បាំង F-35C ជួបឧប្បត្តិហេតុចុះចត នៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson ក្នុងសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងក្នុងអំឡុង ប្រតិបត្តិការហោះហើរជាប្រចាំ នៅក្នុងសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសយានិក បានរំដោះខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រយោធាអាមេរិក។ មានកងទ័ពជើងទឹកសរុប៧នាក់បានរងរបួស។

ក្នុងនោះ មានកងទ័ពជើងទឹក៣នាក់ត្រូវតម្រូវឲ្យមានការជម្លៀសទៅព្យាបាលក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ហើយ៤នាក់ត្រូវបានព្យាបាលនៅលើនាវា។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសធ្ងន់ទេក្នុងហេតុការណ៍នេះ។

កងទ័ពជើងទឹកបាននិយាយថា មូលហេតុនៃឧប្បត្តិហេតុយន្តហោះផលិតដោយក្រុមហ៊ុន Lockheed Martin មួយនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា បើយោងតាមមន្ទីរបញ្ចកោណ, កងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកពីរក្រុម ដែលដឹកនាំដោយនាវា Carl Vinson និង USS Abraham Lincoln បានចាប់ផ្តើមប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យទី២៣ខែមករាមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក បង្កើនប្រតិបត្តិការនៅ សមុទ្រចិនខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម