Connect with us

ព័ត៌មានអន្ដរជាតិ

តើ ណាតូ ជាអ្វី ទើបហ៊ានដាក់សម្ពាធលើ រុស្ស៊ី បើឈ្លានពាន អ៊ុយក្រែន?

បានផុស

នៅ

រហូតមកដល់ពេលនេះភាពតានតឹងតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែក្ដៅគគុក ហើយត្រូវបានគេមើលឃើញថាមានសម្ព័ន្ធមិត្ត និងអង្គការជាច្រើនកំពុងប្រុងជើងការចាំជួយអ៊ុយក្រែន ជាពិសេសអង្គការណាតូ បើសិនជារុស្ស៊ីហ៊ានឈ្លានពានទីក្រុងគៀវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ អង្គការណាតូ ជាអ្វី?

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ឬ OTAN ជាភាសាបារាំង គឺជាសម្ព័ន្ធភាពយោធាអន្តររដ្ឋាភិបាលរវាងប្រទេសអ៊ឺរ៉ុបចំនួន ២៧ អាមេរិកខាងជើងចំនួន ២ ប្រទេស និងប្រទេសអឺរ៉ាស៊ីចំនួន ១ ហើយអង្គការនេះត្រូវបាន​បង្កើត​ឡើង​តាមរយៈ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ ​១៩៤៩​ ។

បច្ចុប្បន្នអ្នកនយោបាយសញ្ជាតិន័រវែសលោក Jens Stoltenberg គឺជាអគ្គលេខាធិការទី ១៣ របស់អង្គការណាតូ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិក ខណៈដែលទីស្នាក់ការកណ្តាលនៃប្រតិបត្តិការបញ្ជាការសម្ព័ន្ធមិត្តស្ថិតគឺនៅជិតទីក្រុង Mons ប្រទេសបែលហ្ស៊ិក ។

ណាតូ បង្កើតបានជាប្រព័ន្ធសន្តិសុខសមូហភាព ដែលរដ្ឋជាសមាជិកឯករាជ្យរបស់ខ្លួនយល់ព្រមធ្វើអន្តរាគមន៍ ឬការពារគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់ភាគីខាងក្រៅណាមួយ ជាពិសេសភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងកើតមាន ដែលអាចចាត់ទុកថា ណាតូ ជាឪពុកម្ដាយសម្រាប់ដោះស្រាយជម្លោះរដ្ឋជាសមាជិករបស់ខ្លួន ។

ចាប់តាំងពីការបង្កើតរបស់ខ្លួន ការចូលជាសមាជិកថ្មីបានបង្កើនសម្ព័ន្ធភាពពីប្រទេសដើមចំនួន ១២ ដល់ ៣០ ។ រដ្ឋសមាជិកថ្មីបំផុតដែលត្រូវបានបញ្ចូលទៅក្នុងអង្គការណាតូគឺប្រទេសម៉ាសេដូនីខាងជើង (North Macedonia) កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ។

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ រុស្ស៊ី ព្រមាន អង់គ្លេស បញ្ឈប់ការញុះញង់វោហាសាស្ត្រល្ងង់ខ្លៅទាក់ទង រដ្ឋប្រហារនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៦ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម