Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩បានចាប់ផ្តើមទូទាំងចក្រភពអង់គ្លេសហើយដោយនាំមកនូវក្តីសង្ឃឹមថ្មីដល់ប្រទេសមួយដែលភ័យខ្លាចចំពោះជំងឺនេះសឹងតែពេញមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ Margaret Keenan អាយុ៩០ឆ្នាំគឺជាមនុស្សដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេស។ គាត់បានចាក់វ៉ាក់សាំងការពារអាយុជីវិតនៅម៉ោង៦និង៣១នាទីព្រឹកនៅក្នុងទីក្រុង Coventry។

ចាប់តាំងពីពេលនោះមក វ៉ាក់សាំងនេះត្រូវបានផ្តល់ឲ្យមនុស្សជាច្រើននៅក្នុងមន្ទីរពេទ្យចំនួន៥០នៅទូទាំងប្រទេស។

រដ្ឋាភិបាលចក្រភពអង់គ្លេសមិនអាចនិយាយបានទេថាតើមានមនុស្សប៉ុន្មាននាក់បានទទួលថ្នាំបង្ការកាលពីម្សិលមិញ។

ដូចវ៉ាក់សាំងទាំងអស់ដែរ វ៉ាក់សាំងកូវីដអាចបណ្តាលឲ្យមានផលប៉ះពាល់បើទោះបីជាភាគច្រើនស្រាលនិងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃក៏ដោយ។

បន្ទាប់ពីអ្នកទទួលបានវ៉ាក់សាំង២នាក់មានប្រតិកម្មអាឡ័កស៊ីកាលពីម្សិលមិញ​ ពេលនេះចក្រភពអង់គ្លេសបានបង្ហាញក្រុមមនុស្ស៣ប្រភេទដែលនឹងមិនគួរចាក់វ៉ាក់សាំងឡើយ។

១. កុមារអាយុក្រោម១៦ឆ្នាំ

កុមារអាយុក្រោម១៦ឆ្នាំនឹងមិនត្រូវបានគេចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ទេ។

នេះក៏ព្រោះតែខ្វះភ័ស្តុតាងទាក់ទងនឹងផលប៉ះពាល់លើកុមារដែលមានន័យថា វាមិនអាចត្រូវបានបង្ហាញថាមានសុវត្ថិភាពនោះទេ។

វ៉ាក់សាំងត្រូវបានធ្វើតេស្តលើមនុស្សពេញវ័យនិងមនុស្សចាស់ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរតែកង្វះទិន្នន័យអំពីផលប៉ះពាល់លើកុមារ។

ដូចគ្នានេះផងដែរ ភាគច្រើននៃកុមារដែលបានឆ្លងវីរុសកូរ៉ូណាគឺមានរោគសញ្ញាស្រាលឬមិនបញ្ចេញរោគសញ្ញាដែលមានន័យថា ពួកគេមិនមានរោគសញ្ញាអ្វីទេ។

ការស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើងដើម្បីយល់ឲ្យកាន់តែច្បាស់អំពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះនិងកុមារ។

២. ស្រ្តីមានផ្ទៃពោះ

ការណែនាំថ្មីបាននិយាយថា ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលមានផែនការយកកូនមិនគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដទេពីព្រោះហានិភ័យដែលអាចកើតមាននៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយ។

គណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ា់ក់សាំងនិងថ្នាំបង្ការ (JCVI) បានធ្វើបច្ចុប្បន្នភាពដំបូន្មានរបស់ខ្លួនស្តីពីក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងបន្ទាប់ពីចក្រភពអង់គ្លេសបានយល់ព្រមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងខែនេះ។

JCVI បានណែនាំឲ្យស្ត្រីមានផ្ទៃពោះកុំមកចាក់វ៉ាក់សាំងអី។ JCVI សរសេរថា “មិនមានទិន្នន័យណាមួយស្តីពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ”។

ដោយសារតែខ្វះភស្តុតាង JCVI បានគាំទ្រវិធីសាស្រ្តប្រុងប្រយ័ត្នជាមុនហើយបច្ចុប្បន្នមិនបានណែនាំការចាក់វ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ។

៣. មនុស្សដែលមានប្រតិកម្មអាឡ័កស៊ី

និយ័តកចក្រភពអង់គ្លេសបានចេញការព្រមានថា ប្រជាជនដែលមានប្រវតិ្តនៃប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech នាពេលបច្ចុប្បន្ននេះទេ។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលិក NHS ពីរនាក់ដែលចាក់វ៉ាក់សាំង Pfizer / BioNTech មានប្រតិកម្មអាឡ័កស៊ី។

ទីភ្នាក់ងារបទប្បញ្ញត្តិស្តីពីផលិតផលថ្នាំនិងថែទាំសុខភាព (MHRA) បានផ្តល់ដំបូន្មានជាមុនដល់ NHS ថា អ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ីចំពោះថ្នាំ ម្ហូបអាហារឬវ៉ាក់សាំងមិនគួរទទួលថ្នាំបង្ការឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ សហរដ្ឋអាមេរិក​រង់ចាំ​អនុម័ត​វ៉ាក់សាំង ​ខណៈ ​ដែល​ការ​ស្លាប់​ក្នុងប្រទេស​ កើនឡើង​ដល់ ៣ពាន់នាក់

ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម