Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំលោកខាងលិច ប្រកាសពួតដៃគ្នាប្រឆាំង រុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មានការឯកភាពទាំងស្រុង ជាមួយមេដឹកនាំអឺរ៉ុប ជុំវិញបញ្ហារុស្ស៊ីបង្កើនកងទ័ពនៅតាមព្រំដែនជាប់ប្រទេស អ៊ុយក្រែន។

លោកប្រធានាធិបតី Biden បានរៀបចំកិច្ចសន្ទនាតាមរយៈ Video Call ជាមួយសម្ព័ន្ធមិត្តអឺរ៉ុបកាលពីថ្ងៃចន្ទទី២៤ខែមករា ខណៈមហាអំណាចលោកខាងលិច មានគោលបំណងដាក់យុទ្ធសាស្ត្ររួមមួយ ប្រឆាំងនឹងសកម្មភាពរបស់រុស្ស៊ី។

ចក្រភពអង់គ្លេស បានព្រមានរុស្ស៊ី អំពីទណ្ឌកម្មរហ័សនិងមិនធ្លាប់មានពីមុនមក ប្រសិនបើការលុកលុយកើតឡើង។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី​បានបដិសេធ​ផែនការ​វាយលុក​អ៊ុយក្រែន បើ​ទោះបី​ជា​មាន​ទាហាន​១០​ម៉ឺន​នាក់ កំពុងឈរជើងនៅព្រំដែន​ក៏ដោយ។

គួរបញ្ជាក់ថា អ្នកដែលចូលរួមជា​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​នៅ​ក្នុង​កិច្ចសន្ទនានេះរួមមាន​មាន​មេដឹកនាំ​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និង​សហភាព​អឺរ៉ុប ព្រមទាំងប្រធានអង្គការណាតូ លោក Jens Stoltenberg ផងដែរ។

អ្នកនាំពាក្យវិមាន Downing Street និយាយថា មេដឹកនាំទាំងអស់បានយល់ព្រមលើសារៈសំខាន់នៃការរួបរួមជាអន្តរជាតិ ដើម្បីប្រឈមមុខនឹងទង្វើរបស់រុស្ស៊ីដែលកំពុងតានតឹង។

ប្រសិនបើការលុកលុយកាន់តែជ្រៅរបស់រុស្ស៊ី ចូលទៅក្នុងប្រទេសអ៊ុយក្រែនកើតឡើងមែននោះ មេដឹកនាំទាំងអស់បានព្រមព្រៀងគ្នាថា សម្ព័ន្ធមិត្តត្រូវតែអនុវត្តការឆ្លើយតបតវិញឲ្យបានឆាប់រហ័ស រួមទាំងកញ្ចប់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សហរដ្ឋអាមេរិក ប្រាប់ឲ្យកងទ័ពប្រុងជើងការខ្ពស់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម